ព្រះសីហនុ ៖ ពិតណាស់ កាលពីរសៀលថ្ងៃទី ០១ ធ្នូ ២០២១ កន្លងទៅ នេះ នៅ ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបកស្រាយថា «ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍»។
ក្នុងនោះ សម្តេចបានបញ្ជាក់ថា «ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍» គឺតំណាងឱ្យភាពគង់វង្ស បានន័យថា ការពារសន្តិភាពមិនឱ្យបាត់បង់ ការពារឯករាជ្យអធិបតេយ្យជាតិ ការពារ របបរាជានិយម រាជបល្ល័ង្ក និងការពារអ្វីដែលមាននាពេលបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែងតទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅ ទៀត សម្តេចតេជោ បានបន្ថែមថា ពាក្យដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺថាពាក្យថា ចាំមិនដែលជួប គឺបានសេចក្តីនៅ ទីនេះគឺចាំរហូតតែម្តង បើជួបគ្នាហើយគេមិនហៅ ថាចាំទេ សិលាក៏អញ្ចឹងដែរ ដែលហៅ ថាពាក្យថាចាំគឺមិនដែលជួបទេ។
ដោយត្រង់ចំណុចនេះ សម្ដេចតេជោ ចង់សំដៅទៅ លើភាពគង់វង្សជាអមតៈរបស់វា គឺសំដៅ ច្បាស់ ទៅ លើសន្តិភាពនៃប្រទេសនេះមិនត្រូវបាត់បង់ទេ មិនអាចឱ្យនរណាបំផ្លាញទេ របបរាជានិយមអាស្រ័យធម្មនុញ្ញ រាជបល្ល័ង្កមិនត្រូវបាននរណាប្រឆាំងទេ ទោះបីនរណាគំរាមកំហែងបំផ្លាញក៏ដោយ។ ដោយឡែកស្ថានភាពនៅ ទីនេះក៏ដូចគ្នាដែរ ផ្លូវនេះមិនត្រូវឱ្យបាត់បង់ តំបន់នេះមិនត្រូវឱ្យបាត់បង់ទេ នៅ តែជារបស់ប្រជាជនកម្ពុជាជានិច្ច ដែលគាត់មានសិទ្ធិមកលេងកំសាន្តនៅ ទីនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅ មើលរូបភាពខាងក្រោម ៖
ប្រភព ៖ Samdech Hun Sen, Cambodia Prime Minister
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]