ថៃ៖ ក្រោយពី តារាស្រី Bella បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗ ពីការបញ្ចប់ទំនាក់ទំនងស្នេហារបស់ខ្លួន លោក Weir ដែលជាអតីតសង្សា ក៏ត្រូវបានហ្វេនៗជាច្រើន កាន់តែតាមដានជាបន្តបន្ទាប់ ព្រោះចាប់តាំងពីលេចឮដំណឹងប្រេះឆានេះ តារាប្រុសរូបនេះ ហាក់មិនទាន់មានសកម្មភាពអ្វីនៅឡើយទេ។

ដោយឡែក ថ្មីៗនេះ តារាប្រុស លោក Weir Sukolwat ស្រាប់តែបានចេញមុខ បង្ហាញពីសកម្មភាពមួយ នៅលើទំព័រហ្វេសប៊ុក Tawe Farm Khao Yai ដោយនៅក្នុងនោះ ប្រភពមួយនេះ បានទម្លាយរូបភាពរបស់ លោក Weir ពេលទៅ សម្រាកលំហែកាយនៅឯ Khao Yai ក្នុងខេត្ត Nakhon Ratchasima ព្រមទាំងបានប្រាប់ ពីពេលវេលាដែល រូបលោកសុំសម្រាកលំហែកាយ ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ទំព័រមួយ​នេះ​ ក៏បានបញ្ជាក់​ថា​ នៅចុង​បញ្ចប់ថា រូបលោកកំពុងតែគេងស្រួល ​រស់នៅ​ស្រួលជាមួយ ដោយមិន​បាច់​និយាយ​អ្វីច្រើននោះ​ទេ។ ខណៈពេលដែល Instagram របស់ លោក Weir មិនបានមានសកម្មភាពអ្វីផ្សេងទៀតឡើយ ចាប់តាំងពីថ្ងៃទី ២២ ខែវិច្ឆិកា ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Weir 
Weir 
Weir និង Bella 
Weir និង Bella 
Weir
Weir
Weir

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]