រាជធានីភ្នំពេញ៖ ពិតណាស់ មហាជន ក៏ដូចជា អ្នកប្រើប្រាស់បណ្តាញសង្គម ស្គាល់យ៉ាងច្បាស់តួអង្គទុំ ក្នុងរឿងទុំទាវ ពោលគឺលោក ស៊ុក សោភា បច្ចុប្បន្ន លោកកំពុងតែរស់នៅប្រទេសកម្ពុជា ក្រោយពីលោកបានចាយពេលប្រមាណ ១០ឆ្នាំជាង រួមរស់ជាមួយគ្រួសារ នៅលើទឹកដីនៃប្រទេសអូស្ត្រាលី។ គួររំលឹកថា លោកត្រឡប់មកមកទឹកដីកំណើតរបស់លោកវិញ ព្រោះតែចំណងស្នេហ៍រវាងលោក និងភរិយា ឈានដល់ផ្លូវបំបែក។ តែយ៉ាងណា ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម នាំគ្នាសង្ស័យថា គូស្វាមីភរិយាទាំងទំនងជាត្រូវរ៉ូវជានាគ្នាវិញហើយ ក្រោយអតីតភរិយា ស៊ុក សោភា ទម្លាយនូវសារឆ្លើយឆ្លងរវាង អ្នកទាំងពីរ។
ដោយឡែក អ្វីដែលធ្វើឱ្យមហាជនផ្ទុះភ្ញាក់កាន់តែខ្លាំងនាពេលថ្មីៗនេះ លោក ស៊ុក សោភា មករស់នៅប្រទេសកម្ពុជា មិនទាន់បានប៉ុន្មានផង ពេលនេះ គេសង្ស័យថា លោកបានបើកភោជនីយដ្ឋានមួយឈ្មោះថា ដូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមហាជនជឿជាក់ថា លោកស៊ុក សោភា ពិតជាបើកភោជនីយដ្ឋានមែន ព្រោះតែទំព័រហ្វេសប៊ុកដែលមានឈ្មោះរបស់លោក ត្រូវបានប្តូរទៅជាឈ្មោះ Dong Restaurant by Souk Sorphea។
បើតាមទំព័រហ្វេសប៊ុកនោះ លោកបានសរសេរដូច្នេះថា៖ Open Soon! See you at Dong Restaurant by Souk Sorphea៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]