តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញាងិន ម៉ារ៉ាឌី បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២១ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន និងជាពិសេសហ្វេនៗដែលជាអ្នកនិយមតាមដាន និងគាំទ្រខ្លួន ក្រោយបានបង្ហាញរូបថតជាច្រើនសន្លឹក ជាមួយនឹងការតុបតែងមុខ( Make Up) យ៉ាងស្រស់ស្អាត រហូតផ្ទុះការសរសើរពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។
យ៉ាងណាមិញ ថ្មីៗនេះយោងតាមគេហទំព័រ Pageant Support បានទម្លាយរូបថតបុរសសង្ហាជាអ្នក Make Up របស់ក្រុមហ៊ុនគ្រឿងសម្អាងឧបត្ថម្ភផ្តាច់មុខក្នុងការប្រកួតកម្មវិធីបវរកញ្ញាឯកចក្រវាល ដែលមិនត្រឹមតែមានមុខមាត់សង្ហាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានថ្វីដៃយ៉ាងបុិនប្រសប់ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែលថា នាពេលបច្ចុប្បន្ន កញ្ញា ងិនម៉ារ៉ាឌី កំពុងតំណាងឲ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាឯកចក្រវាលដ៏ធំ លើកទី៧០ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ៕
ចង់ឃើញថាតើកញ្ញា ងិន ម៉ារ៉ាឌី ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]