កម្ពុជាម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកឆ្លងកាត់ប្រទេសចំនួន១០នៅទ្វីបអាហ្វ្រិកចូលកម្ពុជា ដោយថាដើម្បីការពារវីរុសបំប្លែងថ្មី B.1.1.529 ដែលមានឈ្មោះថាអូមីក្រុង (Omicron)។
ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីការហាមឃាត់នេះ។ បើតាមក្រសួងសុខាភិបាលប្រទេសទាំង១០នោះរួមមាន Botswana, Eswatina, Lesotho, ម៉ូហ្សំប៊ិក(Mozambique), ណាមីប៊ៀ(Namibia), អាហ្វ្រិកខាងត្បូង(South Africa),ហ្ស៊ីមបាវ៉េ(Zimbabwe), ម៉ាឡាវី(Malawi)អង់ហ្កូឡា(Angola)និងហ្សំប៊ី(Zambia)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមក្រសួងសុខាភិបាលដដែល សេចក្ដីសម្រេចនេះនឹងត្រូវចាប់អនុវត្ត៤៨ម៉ោង ក្រោយការចេញប្រកាសនេះ ហើយការហាមឃាននេះនឹងត្រូវធ្វើឡើងមួយរយៈសិន ទម្រាំមានការជូនដំណឹងជាថ្មី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]