ភ្នំពេញ៖ នាពេលបច្ចុប្បន្នវិស័យហ្វេសស៊ិនក្នុងប្រទេសកម្ពុជា កាន់តែទទួលភាពរីកចម្រើនជាងមុនជាលំដាប់ បើតាមការសង្កេតមើលឃើញប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ពិតណាស់ គេអាចនិយាយបានថាវិស័យមួយនេះនៅមិនទាន់ដើរលឿន និងទទួលបានការគាំទ្រច្រើនដូចវិស័យផ្សេងៗក៏ពិតមែន ប៉ុន្តែគេដឹងថាមានអ្នកច្នៃម៉ូតជាច្រើនកំពុងបង្កើតអ្វីថ្មីៗ ដើម្បីឲ្យប្រជាជនខ្មែរងាកមកគាំទ្រ និងឲ្យតម្លៃលើវិស័យមួយនេះផងដែរ។
ជាមួយគ្នានេះដែរ មួយរយៈចុងក្រោយនេះ គេក៏ឧស្សាហ៍ឃើញមានកម្មវិធីដើរបង្ហាញម៉ូតសម្លៀកបំពាក់ ដែលច្នៃ និងរចនាម៉ូតប្លែកៗ តម្រូវតាមសម័យកាលផងដែរ។ ក្នុងនោះដែរ បើក្រឡេកមើលអ្នកច្នៃម៉ូតដ៏មានសមត្ថភាព៣នាក់ ដែលបានទាញចិត្តឲ្យមហាជនកោតសរសើរពីទេពកោសល្យរបស់អ្នកទាំង៣គ្រប់ៗគ្នា តាមរយៈការបង្កើតឈុតសម្លៀកបំពាក់ច្នៃប្រឌិតថ្មីៗជាបន្តបន្ទាប់យ៉ាងដូច្នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្រៅពីមានគិតច្នៃម៉ូតសម្លៀកបំពាក់ គេដឹងទៀតថាអ្នកDesignទាំង៣រូបនេះ ក៏ពូកែពាក់ស្បែកជើងកែង ដែលមានកម្ពស់ខ្ពស់ ព្រមទាំងដើរម៉ូតបានយ៉ាងស្ទាត់ជំនាញយ៉ាងមានភាពជឿជាក់ ហើយអ្នកច្នៃម៉ូតដែលទស្សនិកជនសរសើររឿងពាក់ស្បែកជើងកែងខ្ពស់នោះមានដូចជា៖
១៖ លោក ឯម រៀម
លោក ឯម រៀម ជាអ្នកច្នៃម៉ូតជើងចាស់មួយរូប ដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ ចាប់តាំងប្រឡូកក្នុងវិស័យហ្វេសស៊ិនមួយនេះ លោកបានបង្ហាញស្នាដៃជាច្រើនសុទ្ធតែទទួលបានការកាំទ្រខ្លាំងពីមហាជន។ ក្នុងនោះ គេដឹងថា លោកជាសិល្បករមួយរូប ពូកែតុបតែងខ្លួន ស្លៀកឈុតប្លែកៗមួយគ្មានពីរ ជាពិសេសថែមទាំងប៊ិនប្រសព្វក្នុងការពាក់ស្បែកជើងកែងមានកម្ពស់ខ្ពស់ទៀតផង។
២៖ លោក Oliva Kong
អាចនិយាយបានថា បច្ចុប្បន្នអ្នកច្នៃម៉ូតលោក Oliva Kong កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គម ខណៈលោកតែងតែបង្ហោះវីដេអូដើរម៉ូតអមជាមួយការពាក់ស្បែកជើងក្បែងមានកម្ពស់ខ្ពស់ ព្រមទាំងដើរយ៉ាងជឿងជាក់នោះ។ ហើយរាល់វីដេអូដើរម៉ូតរបស់អ្នកច្នៃម៉ូតរូបនេះ តែងតែទទួលបានពាក្យសរសើរពីភាពជឿជាក់ និងសមត្ថភាពដើរម៉ូតពាក់ស្បែកជើងកែងនេះផងដែរ។
៣៖ រំដួល លិចទឹក
ច្រើនឆ្នាំមកហើយ ដែលអ្នកច្នៃម៉ូត រំដួល លិចទឹក មានមហាជនស្គាល់ និងដឹងពីសមត្ថភាពច្នៃប្រឌិតរបស់លោក រាល់ឈុតដែលលោកច្នៃតែងតែយករបស់ធម្មជាតិ ដូចជាកន្ទេល ស្មៅ ផ្លែឈើជាដើម ដើម្បីច្នៃជារ៉ូបមួយ។ ក្រៅពីពូកែច្នៃឈុតសម្លៀកបំពាក់ អ្នកDesignរូបនេះ ក៏អាចដើរម៉ូតជាមួយស្បែកជើងកែងខ្ពស់ៗបានយ៉ាងល្អ មិនចាញ់មនុស្សស្រី ឬតារាបង្ហាញម៉ូតអាជីពប៉ុន្មានឡើយ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]