ចិន៖ តារាប្រុស លោក Wallace Chung គឺជាតារាសម្តែងចិនដ៏ល្បីមួយរូប ដែលត្រូវបានទស្សនិកជនជាច្រើន ចូលចិត្តទស្សនា ដែលរូបលោកបានបញ្ចេញនូវសមត្ថភាព នៅក្នុងខ្សែភាពយន្តជាច្រើន ក៏ដូចជា រូបសម្រស់មិនចេះចាស់របស់លោក តែម្ដង។ ​

ដោយឡែក ថ្មីៗនេះ តារាប្រុស លោក Wallace Chung បានបង្ហាញខ្លួន នៅក្នុងរូបថតកាន់បាច់ផ្កា នៅក្នុងដៃនិងមានទឹកមុខសប្បាយរីករាយ ដោយនៅក្នុងនោះ រូបលោកបានថត នៅល្ងាចថ្ងៃទី ៣០ ខែវិច្ឆិកា កន្លងទៅ ដែលជាថ្ងៃកំណើតគម្រប់ ៤៧ ឆ្នាំ ព្រមទាំងមានការរៀបចំពិធីខួបមួយ ឲ្យហ្វេនជាច្រើន បានចូលរួមជូនពរទៅដល់រូបលោក ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ក្រៅពីមានការអបអរខួបកំណើតហើយ តារាប្រុសរូបនេះ បានទាញយកចំណាប់អារម្មណ៍ ពី មុខមាត់ដ៏​ស្រស់សង្ហា ក្មេង​ជាងវ័យ និងទទួលបានការសរសើរមិនដាច់ពីមាត់ ពីមហាជនជាច្រើន ព្រោះគ្រប់គ្នាស្ទើរតែមិនជឿទេថា ពេលនេះលោកមានអាយុ ៤៧ ឆ្នាំទៅហើយ ប៉ុន្តែរូបសម្រស់ដូចជាមានអាយុជាង ២០ ឲ្យក្មេងល្មមៗ សុំចាញ់សម្រស់របស់លោក៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wallace Chung
Wallace Chung
Wallace Chung
Wallace Chung
Wallace Chung
Wallace Chung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]