កូរ៉េខាងត្បូង៖ តារាសម្ដែង Kim Soo Hyun បានក្លាយជាតារាសម្ដែងដ៏មានប្រជាប្រិយភាពបំផុតរបស់កូរ៉េខាងត្បូង ទោះបីជាមានអាយុត្រឹមតែ ៣៣ ឆ្នាំក៏ដោយ។ តារាសម្តែងដ៏មានទេពកោសល្យរូបនេះ បានត្រឹមតែបង្ហាញពីបញ្ជីនៃតម្លៃខ្លួនរបស់លោក បានបំបែកកំណត់ត្រា នៅក្នុង K-Drama ថ្មីបំផុតគឺក្នុងរឿង One Ordinary Day ។ ហើយខណៈពេលដែលតម្លៃ ₩500 លានវ៉ុន (ប្រហែល $ 423,000 ដុល្លារ) ក្នុងមួយភាគគឺគួរឱ្យភ្ញាក់ផ្អើល តារាសម្តែងរូបនេះ បានបង្ហាញពីតម្លៃខ្លួន តាមរយៈជំនាញសម្តែងដ៏អស្ចារ្យរបស់លោក។

Kim Soo Hyun
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ រឿង Coupang Play របស់ Kim Soo Hyun ទើបតែចាក់បញ្ចាំងរឿងភាគដំបូងរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺវាចាប់ផ្តើមទទួលបានការគាំទ្រ និងល្បីល្បាញភ្លូកទឹកភ្លូកដី។ K-Drama និយាយអំពី​រឿង​របស់​និស្សិត​មធ្យម​សិក្សា​មហាវិទ្យាល័យ Kim Hyun Soo (សម្តែង​ដោយ Kim Soo Hyun) ដែល​ជីវិត​របស់គេក្រឡាប់ចាក់​ នៅពេលគេ​ក្លាយ​ជា​ជន​សង្ស័យ​ក្នុង​ករណី​ឃាតកម្ម។ ខណៈពេលដែលកំពុងតាមដានរឿងរបស់និស្សិតក្នុងរឿងនេះ រឿងនេះផ្អែកលើច្បាប់នេះ បានចូលទៅក្នុងប្រព័ន្ធយុត្តិធម៌ឧក្រិដ្ឋកម្មដ៏ឃោរឃៅនៅក្នុងប្រទេសកូរ៉េខាងត្បូង។

Kim Soo Hyun 

ក្នុងភាគ ៨ នៃរឿង One Ordinary Day គឺផ្អែកលើរឿងភាគទូរទស្សន៍របស់អង់គ្លេស Criminal Justice ហើយមានទិដ្ឋភាពដ៏ព្រឺព្រួចរន្ធត់។ ដោយសារតែភាពសោកសៅកម្សត់ៗនៃ K-Drama មានឈុតឆាករំជួលចិត្តជាច្រើនដែលត្រូវបានទាក់ចិត្តទស្សនិកជន ដោយ Kim Soo Hyun។

បន្ទាប់​ពី​ការ​ចាក់​បញ្ចាំង​ភាគ​ទី​មួយ Kim Soo Hyun បាន​កាន់តែទទួលបានគាំទ្រ និងប្រជាប្រិយភាពកាន់តែខ្លាំងចំពោះ​ សមត្ថភាព​សម្ដែង​ដ៏​អស្ចារ្យ​របស់​គាត់។ ជំនាញ​យំ​បែបមនោសញ្ចេតនារបស់​តារាសម្តែងរូបសង្ហារូបនេះ គឺ​ពោរពេញដោយសមត្ថភាព និងដុងសម្តែងពីកំណើត ព្រោះតែលោក​បាន​បង្ហាញ​ថា​ច្រើន​ដង​មុន​ក្នុង​ភាពយន្ត​ជាច្រើនកន្លងមកហើយ។

Kim Soo Hyun

 មានគ្រប់ឈុតឆាកនៃការបង្ហាញអារម្មណ៍មនោសញ្ចេតនា ដែលតារាសម្ដែងរូបនេះ បង្ហាញតាមរយៈភ្នែករបស់លោក គឺជាអ្នកទាក់ទាញទស្សនិកជន គ្រប់ៗគ្នា។

Kim Soo Hyun

បន្ទាប់ពីឈុតឆាកជាមួយនឹងសមត្ថភាពដ៏ប៉ិនប្រសប់របស់តារាសម្តែងរូបនេះ ទើបគេអាចដឹងថា​គាត់​រកបានចំណូល មួយភាគៗមួយឈុត គ្រប់ទឹកតែម្តង។

Kim Soo Hyun

ប្រភព៖ koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]