កូរ៉េខាងត្បូង៖ នាពេលថ្មីៗនេះ ប្រទេសកូរ៉េ បានប្រកាសថាបានរកឃើញករណីកូវីដ១៩ បំប្លែងថ្មី ឈ្មោះ អូមីក្រុង ចំនួន៥ករណី ស្របពេលដែលករណីឆ្លងកូវីដ១៩បានឡើងលើសពី៥០០០ករណីជាលើកដំបូងក្នុងប្រទេសផងដែរ។
ដោយឡែក មានអ្នកដំណើរគូស្នេហ៍២នាក់ មកពីប្រទេសនីហ្សេរីយ៉ាបានតេស្តកូវីដ១៩ បំប្លែងថ្មីអូមីក្រុង ដែលពួកគេបានចាក់វ៉ាក់សាំងការពារកូវីដ១៩គ្រប់ដូសហើយ។ ក្រៅពីនេះគឺមានទាំងគ្រួសារគេផ្សេង២នាក់ និងមិត្ត១ម្នាក់ទៀតសុទ្ធតែមានផ្ទុកអីមីក្រុងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ របាយការណ៍ប្រចាំថ្ងៃនៃកូវីដ១៩នៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ ៥,១២៣ករណី។ចំពោះរលកថ្មីនៃជំងឺកូវីដ១៩នេះ បានចាប់ផ្តើមឡើងវិញទៀតនៅដើមខែវិច្ឆិកា បន្ទាប់ពីប្រទេសនេះបានបន្ធូរបន្ថយការរឹតបន្តឹងនាពេលកន្លងមក។
គួរបញ្ជាក់ដែរថា ករណីកូវីដ១៩សរុបត្រឹមថ្ងៃនេះប្រទេសកូរ៉េខាងត្បូងកើនឡើងដល់ ៤៥២,៣៥០ ជាសះស្បើយ ៤០០,៥៨៥ ស្លាប់៣,៦៥៨៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]