វៀតណាម៖ នាពេលថ្មីៗនេះ ទីក្រុងហាណូយ នឹងធ្វើការហាមឃាត់ដល់អ្នកដំណើរចំនួន៧មកពី៧ប្រទេសក្នុងទ្វីបអាហ្វ្រិក ដើម្បីបង្ការការនាំចូលជំងឺកូវីដ១៩ បំប្លែងថ្មី ឈ្មោះអូមីក្រុង។
ដោយឡែក ក្រសួងសុខាភិបាល បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការផ្អាកជើងហោះហើរទាំងអស់ ជាពិសេសអ្នកដំណើរដែលមកពីប្រទេសទាំងនេះ ដែលរួមមានអាហ្វ្រិកខាងត្បូង បូតស្វាណា ណាមីប៊ី ហ្ស៊ីមបាវ៉េ អេវ៉ាទីនី ឡេសូតូ និងម៉ូសំប៊ិកដោយសារជំងឺបានឆ្លងរីករាលដាលយ៉ាងខ្លាំងនៅខាងអាហ្វ្រិក ហើយបន្តមកខាងប្រទេសផ្សេងៗជាបណ្តើរៗហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសារព័ត៍មានវៀតណាមបានបញ្ជាក់ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបានយល់ព្រមលើការផ្អាកនេះ ប៉ុន្តែមិនបានបញ្ជាក់ថា វិធានការទប់ស្កាត់អ្នកដំណើរនេះនឹងចាប់ផ្តើមនៅពេលណានោះទេ។
គួរបញ្ជាក់ដែរថា ប្រទេសវៀតណាម មិនទាន់រកឃើញកូវីដ១៩ អូមីក្រុងនៅឡើយ។ ចំណែកអ្នកជំងឺដែលឆ្លងសរុបមានចំនួន ១,២៥២,៥៩០នាក់ ជាសះស្បើយ ៩៩២,០៥២នាក់ និងស្លាប់ ២៥,៤៤៨នាក់៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]