កូរ៉េខាងត្បូង៖ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីកំណត់ត្រាប្រចាំថ្ងៃថ្មី នៃករណីឆ្លងមានចំនួនច្រើនបំផុត ៥.១២៣ នៃករណីថ្មី។

ហេតុដូច្នេះ រាដ្ឋាភិបាលបានចេញប្រយុទ្ធការ ដើម្បីទប់ស្កាត់ការកើនឡើងយ៉ាងខ្លាំង ចំពោះអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរ និងការរារាំងវ៉ារ្យ៉ង់ថ្មី Omicron

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីថ្ងៃច័ន្ទ ថ្នាក់ដឹកនាំ ក៏បានដកផែនការដើម្បីបន្ធូរបន្ថយការទប់ស្កាត់កូវីដ១៩ បន្ថែមទៀត ដោយសារតែភាពតានតឹងលើប្រព័ន្ធថែទាំសុខភាពរបស់ខ្លួន ពីកើនឡើងករណីកូវីដ១៩ថ្មី ច្រើនលើសលប់ ជាលើកដំបូងបង្អស់ហើយ ចំណែកករណីឈឺធ្ងន់វិញក៏បំបែកកំណត់ត្រាច្រើនជាងគេបង្អស់ដែរ។

ជាក់ស្តែង ខណៈមន្ទីរពេទ្យកំពុងព្យាបាលអ្នកជំងឺកម្រិតធ្ងន់ធ្ងរ មានចំនួនរហូតដល់ ៧២៣ នាក់ ដែលជាចំនួនកំណត់ត្រាមួយមិនធ្លាប់មាន ខណៈដែលអាជ្ញាធរបានកំពុងរកគ្រែ ICU បន្ថែមទៀត ក៏ដូចជាគ្រឿងបរិក្ខារទៀតផង។

លើសពីនេះ មន្ត្រីដែលពាក់ព័ន្ធ បានអំពាវនាវឱ្យមានវិធានការការពារមេរោគកាន់តែតឹងរ៉ឹង នៃមេរោគ Omicron បន្ទាប់ពីមានករណីសង្ស័យ បានចូលប្រទេស មកពីប្រទេសនីហ្សេរីយ៉ា ខណៈ កូរ៉េខាងត្បូងមិនទាន់បានរាយការណ៍ពីករណី Omicron ណាមួយដែលត្រូវបានបញ្ជាក់នៅឡើយទេរហូតមកដល់ពេលនេះ៕

ប្រភព៖ globaltimes

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]