ថៃ៖ ពិតណាស់ គឺជាគូស្វាមីភរិយាដែលកំពុងតែត្រូវបានហ្វេនៗជាច្រើន ធ្វើការតាមដានយ៉ាងកៀក ពីតារាស្រី Nune Woranuch និងស្វាមី ក្នុងពេលដែលអ្នកទាំងពីរបានចាប់ដៃគ្នាសាងគ្រួសារអស់រយៈពេលជាយូរមកហើយ ប៉ុន្តែមួយគូនេះ ហាក់មិនសូវបានបង្ហាញពីភាពស្វីតៗ និងរូបភាពគូជាមួយគ្នានៅលើបណ្ដាញសង្គម ញឹកញាប់នោះទេ។
ក្នុងនោះ រឿងដែលធ្វើឲ្យមហាជន កាន់តែតាមដានពីជីវិតនាង ក្រោយរៀបការមានគ្រួសាររួចទៅហើយជាមួយនិងបុរសអ្នកមានម្នាក់ ដែលលោកគឺជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់នោះ គឺថា នាងបានចាប់ដៃសាងគ្រួសារជាង១០ឆ្នាំទៅ ហើយ ប៉ុន្តែអ្នកទាំងពីរបែបជាមិនទាន់មានទាយាទសម្រាប់ស្នងទ្រព្យនឹងគេនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង អ្វីដែលធ្វើឲ្យមហាជនអ្នកតាមដានតារាស្រីជើងចាស់រូបនេះ មានការស្រងាកចិត្តនោះគឺហេតុថា Nune Woranuch បាននិយាយថា នាងអាចនឹងមិនយកកូននោះទេ ពីព្រោះតែនាងនិងស្វាមីរវល់រៀលជាប់ការងាររៀងខ្លួន ដោយប្តីជាអ្នកជំនួញមិនសូវមានពេលវេលាគ្រប់គ្រាន់ ចំណែកឯនាង ក៏ជាអ្នកសិល្បៈមានការងារជាច្រើនដែលត្រូវបំពេញ។ ដែលនេះ ជាហេតុ ធ្វើឲ្យតារាសម្ដែងមានទ្រព្យស្តុកស្តម្ភរូបនេះ រៀបការជាងមួយទសវត្សរ៍ហើយគ្មានកូននឹងគេ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]