ថៃ៖ គឺជារឿងរ៉ាវថ្មីមួយទៀតហើយ ដែលមហាជនជាច្រើន កំពុងតែចាប់អារម្មណ៍៍ សម្រាប់​ តារាស្រីដ៏ស្រស់ស្អាត Ploy Pattakorn បន្ទាប់ពីត្រូវបាន អ្នកនិយមលេងអ៊ីនធឺណេត បានដាក់ការសង្ស័យ ថា នាងអាចជាជនទី៣ ដែលនាំឲ្យតារាស្រី Bella និង លោក Weir Sukolwat បែកគ្នា។

នៅក្នុងនោះដែរ ដោយសារតែមនុស្សជាច្រើន ចាប់បានថា តារាស្រី Ploy និង លោក Weir ហាក់មានភាពស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំង បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ បាន​មាន​ឱកាស​រួម​ការងារជាមួយគ្នា ​ក្នុង​ការ​ថត​រឿង​ហូលីវូដ​ នៅ​ប្រទេស​អូស្ត្រាលី។ ហើយហ្វេនៗជាច្រើន ថែមទាំង​បាន​កត់​សម្គាល់​ទៅលើ រូបភាព​ខ្លះ ​ដែល​ពួក​គេ ​បាន​បង្ហោះ​ហាក់​ដូច​ជា នៅ​កន្លែង​ដដែលដូចគ្នា រហូតដល់មានរូបថត​មួយ​ចំនួន ​ត្រូវ​បាន​លុប​ចេញ ​បន្ទាប់​ពី​ត្រូវគេចាប់​បាន​ទៀតផង.

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ បន្ទាប់ពីមានការសង្ស័យឥតឈប់ឈរ តារាស្រី Ploy ក៏បានចេញមុខ បកស្រាយថា វាមិនមែនជាការពិតនោះទេ ព្រមទាំងបញ្ជាក់​ទៀតថា​ នាង​មិន​មែន​ជា​ដៃ​ទី​៣​ នៅក្នុងទំនាក់ទំនងស្នេហា រវាង Weir និង Bella ឡើយ។ ហើយចំណែក​ឯ ភាព​ស្និទ្ធស្នាល​វិញ នាងបានលើឡើងថា ​លោក Weir និង​ខ្លួន​ មិន​សូវមានភាព​ស្និទ្ធស្នាល​ ជាង​អ្នក​ដទៃ​នោះ​ទេ ដោយពួកគេ បានធ្វើការនៅបរទេសជាមួយគ្នា និង​រក​ឃើញអ្វីថ្មីៗ ហើយគាំទ្រគ្នាទៅវិញទៅមកតែប៉ុណ្ណោះ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Weir និង Bella 
Weir និង Bella 
Ploy Pattakorn
Ploy Pattakorn
Ploy Pattakorn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]