ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា បានទទួលសិទ្ធិពីប្រទេសចិន ក្នុងការផលិតវ៉ាក់សាំងបង្ការកូវីដ១៩ ហើយ ដែលជាផលិតផលចុងក្រោយនៅកម្ពុជា។
ការថ្លែងបែបនេះរបស់សម្តេចតេជោ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលជាច្រើនមានតម្លៃប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងក្រុងព្រះសីហនុ។ ក្នុងនោះ សម្តេច មានប្រសាសន៍ថា ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនចិន និងមានការគាំទ្ររវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន ទីបំផុតកម្ពុជាអាចផលិតវ៉ាក់សាំង ស៊ីណូវ៉ាក់នៅក្នុងទឹកដីប្រទេសកម្ពុជា ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនោះ ប្រមុខរាជរដ្ឋាបាលបន្តថា៖
បើទោះបីជាកម្ពុជាទទួលបានសិទ្ធិផលិតវ៉ាក់សាំងក្នុងប្រទេសខ្លួនក្តី សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យពលរដ្ឋបន្តប្រុងប្រយ័ត្ននិងការពារខ្លួនពីជំងឺកូវីដ-១៩ បើទោះបីជាអត្រានៃការឆ្លងកូវីដ-១៩ នៅកម្ពុជារកឃើញមានការធ្លាក់ចុះច្រើនជាបន្តបន្ទាប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]