ឥណ្ឌូនេសុី៖ នៅក្នុងពេលនេះ វីរុសកូវីដ១៩កំពុងនៅតែបន្តវាយលុកប្រទេសជាច្រើនទៀតនៅក្នុងពិភពលោក ដោយប៉ះពាល់ខ្លាំងដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ច ដែលកកស្ទះអស់រយៈពេលប៉ុន្មានឆ្នាំកន្លងនេះ។

ជាការពិតណាស់ វីរុសកូវីដ១៩ គឺមានសភាពធាតុពិសេសអាចបំប្លែងខ្លួន ទៅជាវីរុសថ្មីជាច្រើនប្រភេទផ្សេងៗគ្នា ដូចជា ដែលតា អាល់ហ្វា បេតា ហើយអ្វីដែលអាក្រក់ជាងនេះ គឺពេលនេះ នៅទ្វីបអាហ្វ្រិកខាងត្បូង មានលេចចេញប្រភេទថ្មីមួយទៀតដែលឈ្មោះ អូមីក្រុង ដែលកំពុងតែចរាចរនៅបណ្តាប្រទេសជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ដើម្បីឆ្លើយតបទៅនឹងបញ្ហាវីរុសកូវីដ១៩ ប្រភេទថ្មីនេះ អាជ្ញាធរឥណ្ឌូនេសុីបានរឹតបន្តឹងការទប់ស្កាត់នៅត្រង់ចំណុចព្រំដែន ក្នុងការចាត់វិធានបង្ការទុកជាមុន ដើម្បីទប់ការឆ្លងរីករាលដាលនៃអូមីក្រុង ប្រសិនបើវាឆ្លងបានឆ្លងមកដល់ប្រទេសនេះពិតមែន។

ប្រទេសឥណ្ឌូនេសុី ដែលធ្លាប់ជាចំណុចកណ្តាលនៃមេរោគឆ្លងនៃទ្វីបអាស៊ី មិនទាន់បានប្រកាសពីការរកឃើញ អូមីក្រុង នៅឡើយទេ ប៉ុន្តែកំពុងចាត់វិធានការដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានដោយកូវីដ១៩ ដោយនៅតែបន្តការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលចូលមកក្នុងប្រទេសនេះដដែល។

យ៉ាងណាមិញ ក្នុងចំណោមប្រទេសចំនួន ១១ ដែលឥណ្ឌូនេសុីហាមឃាត់មិន​ឱ្យ​ចូលមក ក្នុងនោះមានអាហ្វ្រិកខាងត្បូង បូតស្វាណា ណាមីប៊ី និងនីហ្សេរីយ៉ា លើកលែងតែជនជាតិឥណ្ឌូនេស៊ីដែលត្រឡប់មកវិញ ដែលនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ប្រជាជនឥណ្ឌូនេសុី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]