អន្តរជាតិ៖ មេរោគបំប្លែងខ្លួនថ្មី omicron ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ២៤ ហើយ គិតត្រឹមថ្ងៃពុធនេះ ដោយសហរដ្ឋអាមេរិកបានក្លាយជាប្រទេសចុងក្រោយគេដែលបញ្ជាក់អ្នកធ្វើដំណើរដែលបានធ្វើតេស្តវិជ្ជមានឃើញមេរោគបំប្លែងថ្មីនេះ ដែលបានមានសមត្ថភាពឆ្លងលឿន ខណៈដែលវាបន្តរីករាលដាលឆ្លងព្រំដែន។ នេះបើតាមការចុះផ្សាយរបស់ទស្សនវដ្តី Forbes។
ដោយឡែក ទន្ទឹមនេះ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ ខណៈដែលអង្គការសុខាភិបាលពិភពលោក កំពុងតែផ្តោតខ្លាំងលើមេរោគបំប្លែងថ្មី omicron នេះ។ មេរោគបំប្លែងថ្មី "មិនគួរធ្វើឱ្យយើងភ្ញាក់ផ្អើលទេ ព្រោះនេះជាអ្វីដែលមេរោគធ្វើ ហើយនឹងបន្តធ្វើដរាបណាយើងអនុញ្ញាតឱ្យវាបន្តរីករាលដាល”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពដដែលបានឱ្យដឹងថា មេរោគបំប្លែងថ្មី omicron ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ២៤ ហើយ រួមមាន៖ សហរដ្ឋអាមេរិក កាណាដា អាហ្វ្រិកខាងត្បូង បូតស្វាណា នីហ្សេរីយ៉ា អារ៉ាប៊ីសាអូឌីត ហុងកុង អាល្លឺម៉ង់ អ៊ីស្រាអែល ចក្រភពអង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ បែលហ្ស៊ិក អ៊ីស្រាអែល និងហូឡង់៕
ប្រភព៖ Forbes
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]