អាមេរិក៖ មនុស្សគឺច្រើនធ្លាប់បានស្គាល់ ពីវត្តមានរបស់លោក Keanu Reeves ហើយនៅក្នុងខ្សែភាពយន្តជាច្រើនក្នុងអុីនធើណែត ជាពិសេសគឺរឿង John Wick តែម្តង​ ដែលរឿងនេះបានធ្វើឱ្យ​កេរ្តិ៍ឈ្មោះល្បីខ្លាំងក្នុងពិភពលោកសព្វថ្ងៃនេះ។

តួយ៉ាងទោះបីល្បីយ៉ាងណាក៏ដោយ តារាប្រុសនេះ គឺនៅតែប្រើជីវិតបែបសាមញ្ញ ធម្មតាៗ ដែលជារឿយៗមហាជនតែងតែឃើញលោក បង្ហាញអាកប្បកិរិយារួសរាយរាក់ទាក់ ដាក់អ្នកគាំទ្រជានិច្ច ហើយលោកមិនចេះ ឆ្មើងឆ្មៃឡើយ សូម្បីតែអង្គុយបរិភោគអាហារនៅតាមទីសាធារណៈ ក៏លោកធ្វើធម្មតាៗ ហាក់ដូចជាមិនមែនតារាល្បីអញ្ចឹង ដែលចរិកលក្ខណៈបែបនេះ គឺកម្រនឹងមានតារាល្បីណាធ្វើអញ្ចឹងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មុនពេលឈានដល់សព្វថ្ងៃនេះ Keanu Reeves ហែលឆ្លងរឿងរ៉ាវកម្សត់ៗមិនតិចនោះ ខ្សែជីវិតលោកគឺជូរចត់ខ្លាំងមិនចាញ់រឿងប៉ុន្មានទេ ។ ត្រឡប់ទៅអតីតកាល លោកត្រូវបានឪពុកបង្កើតបោះបង់ចោលនៅអាយុ៣ឆ្នាំ ហើយធំធាត់ឡើងជាមួយឪពុកចុង៣នាក់ផ្សេងៗគ្នា។ លោកមានជំងឺម្យ៉ាងដែលផ្តល់ផលវិបាកក្នុងការរៀនសូត្រ ប៉ុន្តែលោកមានក្តីស្រម៉ៃទៅជាអ្នកលេង Hocky មួយរូប។ ជាអកុសលអ្វីក្តីសុបិន្តត្រូវបានរលាយដោយសារតែគ្រោះថ្នាក់ធ្ងន់ធ្ងរមិនអាចបន្តការលេងកីឡានេះបាន។ ចំណែកកូនស្រីលោកវិញបានស្លាប់នៅពេលកើត ប្រពន្ធស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ប្អូនស្រីមានជំងឺមហារីកឈាម រីឯមិត្តសម្លាញ់លោកRiver Phoenix ស្លាប់ដោយសារប្រើប្រាស់ថ្នាំលើសកម្រិត។

ប៉ុន្តែទោះបីមានរឿងនេះកើតឡើងពិតមែន Keanu Reeves គឺតែងតែជួយមនុស្សម្នាជាច្រើន ដោយពេលមួយលោកកំពុងថតខ្សែភាពយន្ត The Lake House លោកបានលឺការនិយាយសន្ទនារវាង ជំនួញការរៀបចំសម្លៀកបំពាក់ពីរនាក់និយាយគ្នា ដោយមានម្នាក់និយាយទាំងយំថា គេនឹងអស់ផ្ទះនៅ ប្រសិនជាគេមិនមិនមានប្រាក់សម្រាប់បង់ចំនួន ២០,០០០ដុល្លារ។ ក្នុងថ្ងៃដដែល Keanu Reeves បានវេប្រាក់ពីធនាគារចូលទៅកុងធនាគាររបស់ស្ត្រីម្នាក់នោះ ប៉ុន្តែចំនួនមិនដឹងប៉ុន្មានឡើយ ហើយក្រៅពីនេះ លោកក៏បានបរិច្ចាគប្រាក់ទៅកាន់មន្ទីរពេទ្យមួយចំនួនទៀតផង។

ក្នុងឆ្នាំ២០១០ ក្នុងថ្ងៃខួបកំណើត តារាសម្តែងរូបនេះ បានដើរទៅ ហាងនំប័ុង ហើយទិញនំមួយ រួមទាំងទានមួយដើម រួចក៏ញុំនៅមុខហាងយកតែម្តង ក្រៅពីនេះក៏លោកបានទិញកាហ្វេឱ្យ​នរណាម្នាក់ដែលឈប់ហើយនិយាយគ្នាជាមួយលោក។

សរុបមក ជីវិតរបស់ Keanu Reeves គឺពោរពេញដោយភាពឯកា និងភាពសោកសៅជានិច្ច ប៉ុន្តែរូបលោកតែងតែមានក្តីសង្ឃឹម និងជួយមនុស្សដែលខ្វះខាតរបស់មិនអស់ ប៉ុន្តែសកម្មភាពទាំងនោះគឺមានតែអ្នកកាសែតប៉ុណ្ណោះជាអ្នកបង្ហាញ ដោយសារតែលោកមិនប្រើប្រាស់បណ្តាញសង្គម ដើម្បីជាផលប្រយោជន៍ខ្លួននោះឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Keanu Reeves 
Keanu Reeves 
Keanu Reeves 
Keanu Reeves 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]