តារាកម្សាន្ត៖ កាលពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅមិញនេះ មហាជន ពុកម៉ែ បងប្អូន និងប្រិយមិត្ត ដែលជាអ្នកនិយមតាមដានកម្មវិធីប្រកួតប្រជែងបវរកញ្ញាហ្គ្រែនអន្តរជាតិ ឬ Miss Grand International បានផ្ទុះការសរសើរ និងសាទរយ៉ាងខ្លាំង ក្រោយបានឃើញបវរកញ្ញាកម្ពុជា កញ្ញា ប៉ូគីមថេង សុធីតា បង្ហាញសមត្ថភាពបានយ៉ាងល្អនៅក្នុងឈុតរាត្រីស្រមោលសរ។
ជាក់ស្តែងនៅក្នុងការបង្ហាញសមត្ថភាពនៅក្នុងការប្រកួតវគ្គបឋមនោះ កញ្ញា ប៉ូគីមថេង សុតធីតា បានគ្រងឈុតពណ៌ទឹកមាសដ៏ស្រស់ស្អាត អមដោយកាយវិការទន់ភ្លន់ លើកដៃសំពះស្វាគមន៍របៀបជានារីខ្មែរពិតៗ និងជាពិសេសទៅទៀតនោះ បវរកញ្ញារូបនេះតែងតែបង្ហាញស្នាមញញឹមដ៏ស្រទន់ទៅកាន់គណ:កម្មាការ និងទស្សនិក ដែលនេះសរបង្ហាញពីភាពរួសរាយរាក់ទាក់នៃនារីខ្មែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា កម្មវិធីប្រកួតប្រជែងបវរកញ្ញាហ្រ្គែនអន្តរជាតិ ឬ Miss Grand International គ្រោងនឹងបញ្ចប់នៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕
ចង់ឃើញថាតើបវរកញ្ញាកម្ពុជាស្រស់ស្អាត យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]