បរទេស៖ ថ្មីៗនេះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកមើល នៅលើបណ្ដាញសង្គម មនុស្សជាច្រើនបានប្រើស្ទាយ៍ដ៏លេចធ្លោរៀងៗខ្លួន មិនបានថា ជាការតុបតែងមុខ ឬសម្លៀកបំពាក់នោះទេ ជាពិសេស ការពាក់​ម៉ាស់ ក៏ជាវិធីមួយ ដើម្បីរំលេចនូវភាពទាក់ទាញរបស់ខ្លួន ផងដែរ។

យ៉ាង​ណា​មិញ ទាក់​ទង​នឹង​សម្រស់ ​នៅ​ពី​ក្រោយការពាក់ម៉ាសបិទបាំង​មុខនេះ ក៏បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះភាពភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញវីដេអូយុវជនវ័យក្មេងម្នាក់ ដែលជាតារា TikTok ដ៏ល្បី ឈ្មោះ Phun Anh មានអ្នកតាមដាន ជាង ១,៨ លាននាក់ ពីរូបរាងរបស់ តារាTikTok រូបនេះ នៅពេលពាក់ និងពេលមិនពាក់ម៉ាស់ គឺផ្ទុយគ្នាស្រឡះទាំងស្រុង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នៅពេលដែលគ្មានការពាក់ម៉ាស តារា TikTok ម្នាក់នេះ មើលទៅធម្មតាខ្លាំងណាស់ សូម្បីតែមុខមាត់ក៏មានភាពស្លេកស្លាំង ទៀតផង។ តែទោះជាយ៉ាងណា អ្វីៗក៏បានផ្លាស់ប្តូរទាំងស្រុង នៅពេលដែលយុវជនវ័យក្មេងរូបនេះ បានផ្លាស់ប្តូរសម្លៀកបំពាក់ ព្រមទាំងពាក់ម៉ាស និងវ៉ែនតា បានក្លាយជាបុរសដ៏ស្រស់សង្ហា ដែល​មាន​រូបរាង​ស្ទីល​កូរ៉េ ដូចជាមនុស្សម្នាក់ផ្សេងទៀត៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

តារាTikTok Phun Anh
តារាTikTok Phun Anh
តារាTikTok Phun Anh
តារាTikTok Phun Anh
តារាTikTok Phun Anh
តារាTikTok Phun Anh
តារាTikTok Phun Anh
តារាTikTok Phun Anh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]