ថៃ៖ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើល បន្ទាប់ពីដឹងថា តារាសម្តែងវ័យក្មេង លោក Krist Perawat បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡាននូវតាមផ្លូវ តែជាសំណាងល្អ តារាប្រុសរូបនេះ មិនបានរងរបួសធ្ងន់ និងចេញពីរថយន្តដោយសុវត្ថិភាព ។
ដោយឡែក កាលពីថ្ងៃទី ២ ខែធ្នូ កន្លងទៅនេះ លោក Krist Perawat ក៏បានចេញមកបង្ហាញថា ខ្លួនមិនមានរបួសអ្វីច្រើនទេ មានតែរបួសជង្គង់ និងធ្វើការពិនិត្យកាំរស្មីអ៊ិច ដែលគ្មានអ្វីត្រូវព្រួយបារម្ភនោះឡើយ។ ម៉្យាងវិញទៀត តារាប្រុសរូបនេះ ថែមទាំងបានបង្ហើបថា នៅពេលកើតហេតុ រូបលោក បានបើកបរក្នុងល្បឿនទាប ប្រហែល ៤០ ទៅ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោងតែប៉ុណ្ណោះ ប៉ុន្តែក៏បានជួបនឹងឧបសគ្គ ហើយត្រូវគេចចេញ រួចក៏ជ្រុលទៅបុកកង់រថយន្ត ដែលចតនៅចិញ្ចើមផ្លូវ បណ្តាលឱ្យរថយន្តរបស់ខ្លួន បាត់បង់ការគ្រប់គ្រង និងក្រឡាប់ តែម្ដង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ លោក Krist បានបង្ហាញបន្ថែមទៀតថា រូបលោកត្រូវតែសុំទោស ដែលបានបង្កបញ្ហាដល់អ្នកដែលប្រើប្រាស់ផ្លូវ ជុំវិញតំបន់នោះ ដែលជាប់ស្ទះចរាចរណ៍រាប់ម៉ោង ហើយក្រោយពីកើតហេតុក្រុមគ្រួសាររបស់លោក មិនចង់ឲ្យបើកបរទៀតទេ ដោយ ត្រូវត្រឡប់ទៅប្រើ អ្នកបើកបរឡើងវិញ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]