ថៃ៖ គឺជារឿងដ៏រំជើបរំជួលមួយទៀត ក្រោយ​ពី តារាប្រុសដ៏ល្បីឈ្មោះ Boy Pakorn បានផ្តល់​បទសម្ភាសន៍ ​ដល់​អ្នក​សារព័ត៌មាន ​ដោយព្រម​ទទួលស្គាល់ថា ខ្លួនកំពុងតាមចែចង់ ជាមួយនឹងតារាចម្រៀងស្រីវ័យក្មេង Faye Pornpawee និងបានសរសើរចំពោះនារីម្នាក់នេះ ថាជាមនុស្សគួរឲ្យស្រលាញ់ អត្តចរិតល្អ ថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ​ថ្មីៗ​នេះ តារាប្រុស Boy Pakorn និង តារាស្រី Faye ហាក់ដូចជា បាន​បង្កើត​ទំនាក់​ទំនងយ៉ាង​ជិត​ស្និទ្ធ​ឡើង​បន្តិច​ហើយ បន្ទាប់ពីមានផេកដ៏ល្បីមួយ បានបើកបង្ហាញឃ្លីប ឲ្យអ្នកនិយមលេងអ៊ីនធឺណេត មើលឃើញពីសកម្មភាពដ៏ផ្អែមល្ហែម នៅពេលដែល លោក Boy ដើរក្បែរ Faye នៅអាកាសយានដ្ឋាន ដោយត្រូវបានគេរំពឹងថា តារាប្រុសរូបនេះ មកទទួលនារីជាទីស្រលាញ់ ត្រឡប់ទៅផ្ទះវិញ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តាមរយៈឃ្លីបនេះ ហ្វេនៗជាច្រើនក៏អាចមើលឃើញ ពីភាពគួរឲ្យស្រលាញ់របស់ Boy ដែលបានកាន់កាបូប និងមើលថែ Faye គ្រប់ជំហាន ក៏ដូចជា បានធ្វើឲ្យពួកគេរំពឹងថា ទំនាក់ទំនងអ្នកទាំងពីរ នឹងកាន់តែប្រសើរ ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Boy 
Boy 
Faye
Faye
Boy និង Faye
Boy និង Faye
Boy និង Faye

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]