ភ្នំពេញ៖ ថ្មីៗនេះ ឃើញថាមានបុរសម្នាក់បាននិយាយអួតថាខ្លួនសល់លុយរាប់លាន ហើយចែកលុយក្នុងម្នាក់១០០ ទៅ២០០ដុល្លារនោះ លោក ពាក់ មី បានចេញមុខបកស្រាយការពិត និងនិយាយចំៗចំពោះបុរសម្នាក់នោះថាជាមនុស្សបោកប្រាក់សុទ្ធសាទ។
ដោយឡែក ក្នុងវីដេអូការផ្សាយផ្ទាល់ តារាកំប្លែងរូបនេះ បាននិយាយប្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជា កុំឱ្យចាញ់បោក បុរសខាងលើនោះទៀត ដែលរឿងចែកលុយបែបនេះគឺមិនអាចកើតឡើងរួចឡើយ ដោយសារតែលុយមិនអាចរកមកបានស្រួល ដោយមិនមានការខិតខំប្រឹងប្រែងនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ លោក ពាក់ មី បានបន្ថែមទៀតថា ឃើញប្រជាពលរដ្ឋខ្មែរចូលទស្សនាប្រមាណជា៤០០០នាក់ ហើយទម្លាក់លេខស្ទើរតែគ្រប់គ្នា សួរថាតើចំនួនមនុស្សច្រើនបែបនេះ តើត្រូវចំណាយមនុស្សប៉ុន្មាននាក់ដើម្បីវេលុយចែកទៅអស់ទៅ ហើយគ្មានហេតុផលអ្វីដែលត្រូវបុរសនោះត្រូវចំណាយពេលចែកលុយឱ្យគេស្រួលបែបនេះនោះដែរ៕
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]