ចិន៖ កាលពីថ្ងៃទី ២ ខែធ្នូ គេហទំព័រ QQ បានរាយការណ៍ថា ខ្សែភាពយន្តថ្មីសន្លាងដែលមានចំណងជើងថា  «Luoyang» ដែលចូលរួមសម្តែងនឹង តារាប្រុសស្អាត Wang Yibo បានចេញចាក់ផ្សាយទទួលបានការចាប់អារម្មណ៍ពីសាធារណជន។

ជាក់ស្តែង បន្ទាប់ពី ៦ វគ្គដំបូង ខ្សែភាពយន្តនេះត្រូវបានគេសរសើរសម្រាប់ឈុត និងសម្លៀកបំពាក់ ប៉ុន្តែក៏ទទួលបានការពិនិត្យអវិជ្ជមានជាច្រើនសម្រាប់ការសម្ដែងតួអង្គ និងស្គ្រីបរបស់នៃសាច់រឿង បានទម្លាក់ កាត់បន្ថយគុណភាព នៃរឿងមួយនេកាន់តែធ្ងន់ធ្ងរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ តាមប្រភពដដែល ត្រូវបាន QQ ផ្តល់យោបល់ថា រឿងភាគថ្មីមួយនេះ មានខ្លឹមសារមិនសូវទាក់ទាញ ព័ត៌មានលម្អិតនៃសាច់រឿង ក៏ដាច់ដោយឡែក និងមិនមានភាពស៊ីចង្វាក់ បានធ្វើឲ្យអ្នកទស្សនា ពិបាកចាប់បាន មិនយល់តែម្តង។

លើសពីនេះ ភាពយន្តនេះប្រើប្រាស់ឈុត Slow-motion ជាច្រើន ជាពិសេសឈុតសកម្មភាពរស់រវើក ដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍មិនសប្បាយចិត្ត ក៏ដូចជាកាន់តែឈឺក្បាល បូករួមនឹងសាច់មើលមិនយល់ទៀតផង កាន់តែធ្វើឲ្យរឿងនេះ បាត់បង់នូវភាពទាក់ទាញ ចង់ទស្សនាភាគបន្តទៀត។

យ៉ាងណាមិញ គេនៅតែសង្ឃឹមថា​ ភាគបន្ទាប់នឹងមានអ្វីមានភាពទាក់ទាញជាងនេះ ព្រោះតែវាទើបបានចេញផ្សាយតែប៉ុណ្ណោះ ណាមួយ គ្រាន់តែជាមតិរបស់​ទស្សនិកជន​មួយចំនួនដូច្នេះដែរ៕

ប្រភព៖ zingnews

សូមទស្សនារូបភាពខាងក្រោម៖

 Wang Yibo
 Wang Yibo
 Wang Yibo
 Wang Yibo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]