រាជធានីភ្នំពេញ៖ ជឿជាក់ថា មហាជនជ្រាបរួចមកហើយ រឿងរ៉ាវកក្រើកព្រះធរណី ដែលតារាកំប្លែង ស្រេង សុកាន់ដា ហៅខ្ញុង ប្រកាសខ្ស័យធន ដោយសារតែជំពាក់បំណុលគេជុំទិញ ប្រមាណ ៥០ ម៉ឺនដុល្លារ ក្នុងនោះ ក៏មានមហាជន បានចូលរួមខ្ញុងជាថវិកាផងដែរ ហើយក៏មានអ្នករិះគន់រូបនាងផងដែរ។

យ៉ាងណាមិញ ក្រោយពីហាក់ស្ងប់ស្ងាត់រឿងបំណុលរួមរឹតនេះ តារាកំប្លែងស្រី​ នាងខ្ញុង ក៏ចាប់ផ្តើមសារជាថ្មីបន្តិចម្តងៗ ពីចំណុចសូន្យជាមួយស្វាមី នាយកៃដ ខិតខំប្រកបរបរអាជីវកម្មជំនួញតាមសម្មាជីវោ និងចូលប្រឡូកក្នុងវិថីសិល្បៈ និងកាត់សក់ក្នុងពិធីមង្គលការតាមធម្មតាវិញហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ តារាកំប្លែងស្រី នាងខ្ញុង បានបង្ហោះសារមួយយ៉ាងវែងអន្លាយ ពោលក្តីតូចចិត្តឈឺចិត្តគ្មានថ្ងៃបំភ្លេចឡើយ។

ក្នុងនោះ បើតាមសំណេររបស់អ្នកនាង ខ្ញុង បានសរសេររៀបរាប់ដូច្នេះថា៖

ទន្ទឹមនឹងនោះដែរ ក្រោយពីបានអានសាររបស់អ្នកនាង ខ្ញុង រួច មហាជន ក៏ដូចជា អ្នកប្រើប្រាស់បណ្តាញសង្គម មិនតិចឡើយ ចូលទៅ ខមិនលើកទឹកចិត្តតារាកំប្លែងស្រីរូបនេះ ហើយមានអ្នកខ្លះទៀត ក៏បានផ្ញើរទឹកប្រាក់ដល់រូបនាងថែមទៀត៕

ខ្ញុង និងស្វាមី
ខ្ញុង និងស្វាមី
ខ្ញុង និងស្វាមី
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
សំណេរបស់ខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]