តារាកម្សាន្ត៖ កាលពីពេលថ្មីៗនេះ បណ្តាញសង្គមអនឡាញជាច្រើន ដែលនៅក្នុងនោះរួមមានទាំងបណ្តាញសង្គមហ្វេសប៊ុកផងដែលនោះ បានបន្តជីកកកាយវីដេអូឃ្លីបដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយបានបង្ហាញអំពីអាកប្បកិរិយារបស់បវរកញ្ញាវៀតណាម នាង Thuy Tien (ឈ្មោះជាភាសាវៀតណាម Nguyễn Thúc Thùy Tiên) ដែលត្រូវបានគេទារបំណុលកាលពី២ឆ្នាំមុន។

ជាក់ស្តែងនៅក្នុងវីដេអូនោះ បានបង្ហាញអំពីសកម្មភាពឈ្លោះ​គ្នា​រឿង​បំណុល ដោយស្ត្រី​ជាម្ចាស់បំណុលនោះបានចង្អុល​ទៅ​ហត្ថលេខា​របស់ Thuy Tien ដែលបានចុះកាលពីខ្ចីលុយ។ ប៉ុន្តែស្រាប់តែភ្លាមៗនោះ នាង Thuy Tien បានបង្ហាញអាកប្បកិរិយាមិនពេញចិត្ត ដោយបានឆក់យកក្រដាសនោះ ហើយហែកវាចោលតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរកត់សម្គាល់ផងដែលថា ក្រោយពេលកើតហេតុ បវរកញ្ញាវៀតណាម នាងThuy Tien បានចេញមុខសុំទោសចំពោះទង្វើរបស់នាង ដោយបានហែកក្រដាសប្រាក់ក្នុងឃ្លីបវីដេអូ និងបានសុំទោសទៅកាន់ហ្វេនៗដែលជាអ្នកនិយមគាំទ្រនាងផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

បវរកញ្ញាវៀតណាម
បវរកញ្ញាវៀតណាមហែកក្រដាស និងលុយ មុខម្ចាស់បំណុល
ក្រដាសខ្ចីលុយ
ក្រដាសខ្ចីលុយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]