រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០២ ធ្នូ ឆ្នាំ២០២១ ក្រុមក្មេងទំនើងដែលមានឈ្មោះថា Black boy មានសមាជិកចំនួន៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ក្រោយបានប្រើកាំបិតតាំងតោ កាប់ជនរងគ្រោះរហូតបណ្តាលឲ្យរងរបួសជាទម្ងន់ និងត្រូវបញ្ចូនទៅសម្រាកនៅមន្ទីរពេទ្យកាលម៉ែត្រ ។
សូមរំលឹកផងដែលថា បន្ទាប់ពីបានទទួលដំណឹងស្តីអំពីហិង្សាដ៏កក្រើកនេះ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចជំនាញខណ្ឌ និងនគរបាលប៉ុស្តិ៍បានបើកការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យ៩នាក់ខាងលើ នៅចំណុចបន្ទប់ជួលលេខ៨ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២ យប់ នឹងបាននាំពួកគេទៅកាន់អធិការដ្ធាននគរបាលខណ្ឌឬស្សីកែវ និងបានកសាងសំណុំរឿងតាមនិតិវិធីច្បាប់ជាធរមាន ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]