រាជធានី​ភ្នំពេញ៖ គួរឱ្យភ្ញាក់ជាខ្លាំងក្រោយពីស្ងាត់ៗមួយរយៈ តារាកំប្លែង នាងភី​ម បាន​ប្រសូតបានកូន​ម្នាក់​ទៀត​ហើយ ក្រោយពី​រៀប​ការ​ជាមួយ​ស្វាមី​ក្រោយ​របស់​នាង​ប្រមាណ​ជា​២​ឆ្នាំ​មកនេះ​។ នេះ​បើតាមប្រភពព័ត៍មានពី​សមាជិកគ្រួសារ​ម្នាក់​របស់​នាង​ភី​ម​.

ក្នុងនោះ បើតាមប្រភពដដែល ប្រាប់កាសែត​កោះសន្តិភាព​ដឹងថា បន្ទាប់ពី​សម្រេចចិត្ត​លែងលះ​ជាមួយ​អតីត​ស្វាមី​នាយ តាក់ស៊ី នោះ​មក នាង ភី​ម ក៏​រៀប​ការ​ជាមួយ​ស្វាមី​ថ្មី និង​បាន​រស់នៅ​ជាមួយ​គ្នា​ប្រមាណ​២​ឆ្នាំ​មក​ហើយ​។ រយៈពេល​នៃ​ការ​រស់នៅ​ជាមួយ​គ្នា​នេះ បច្ចុប្បន្ន​នាង ភី​ម បាន​សម្រាក​កូន​ម្នាក់​ទៀត​ដែល​មក​ទល់​ពេល​នេះ កូន​នាង​មាន​អាយុ​១​ខែ​ហើយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពពីសមាជិកគ្រួសារនាងភីម បានបន្តថា ស្វាមី​ក្រោយ​របស់​នាង ភី​ម គឺជា​អ្នកការ​ធម្មតា​ម្នាក់ ​មិនមែន​ជា​អ្នកសិល្បៈ​ដូច​គ្នា​នោះ​ឡើយ​។ បច្ចុប្បន្ន ក្រៅពី​ការងារ​សម្តែង​កំប្លែង​នៅ​ស្ថានីយទូរទស្សន៍ CTN នាង ភី​ម ក៏​បើក​ការ​រកស៊ី​ជាមួយនឹង​ក្រុមហ៊ុន​លក់​ឡេ​មួយ​ផង​ដែរ​។

គួរបញ្ជាក់ថា បន្ទាប់​ពី​សម្រេចចិត្ត​ចែកផ្លូវ​គ្នា​ពី​អតីត​ស្វាមី​នាយ តាក់ស៊ី នាង ភី​ម បាន​ចាប់ផ្តើម​លេងខ្លួន​ជាមួយនឹង​ការ​ប្រែប្រួល​រូប​សម្រស់​កាន់តែ​ស្រស់​ស្អាត​ជាង​មុន​។ ជា​ធម្មតា​តារា​រូប​នេះ តែងតែ​ត្រូវ​បាន​គេ​ឃើញ live វី​ដេ​អូ​តាម​ហ្វេ​ស​ប៊ុ​ក ដើម្បី​លក់​ឡេ ខណៈ​ពេល​ការ​Live របស់​នាង​ម្តង​ៗ​ក៏​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ផង​ដែរ​។

គួរ​បញ្ជាក់​ថា នាយ​តាក់ស៊ី និង​នាង​ភី​ម បាន​ចាប់ដៃ​ជា​ប្តី​ប្រពន្ធ បន្ទាប់​ពី​បាន​ប្រឡង​ជាប់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ក្នុង​ក្រុម​កំប្លែង CTN នៅ​ឆ្នាំ​២០០៩-២០១០​។ អ្នក​ទាំង​ពីរ​បាន​រៀប​ការ​នៅ​ឆ្នាំ​២០០៦ និង​ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់​ផង​ដែរ ។

ថ្វីបើ អ្នក​ទាំង​ពីរ​ បាន​សម្រេច​ចែកផ្លូវ​គ្នា​ដោយ​សន្តិវិធី និង​គ្មាន​ជម្លោះ បន្ទាប់​ពី​នាយ តាក់ស៊ី បាន​ទៅ​បួស និង​បើកផ្លូវ​អោយ​នាង ភី​ម រៀប​ការ​យក​ស្វាមី​ថ្មី​។ យ៉ាងណា បើ​ទោះជា​បែក​គ្នា និង​មានគ្រួសារ​ថ្មី​រៀងខ្លួន​ក៏​ដោយ ប៉ុន្តែ​អ្នក​ទាំង​ពីរ​នៅ​តែ​រាប់អាន​គ្នា និង​សម្តែង​កំប្លែង​ជាមួយ​គ្នា​ជា​ធម្មតា​៕

អ្នកនាង ភីម
អ្នកនាង ភីម
អ្នកនាង ភីម
អ្នកនាង ភីម
អ្នកនាង ភីម
អ្នកនាង ភីម

ប្រភព៖ KSP

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]