បរទេស៖ បវរកញ្ញា Kristina Goharik ដែលតំណាងនៃប្រទេសអាមេនី ដែលស្ថិតក្នុងចំណោមបេក្ខនារីកំពូលដំបូងគេដែលបានសម្តែង ក្នុងការបង្ហាញខ្លួន ចាយរាងក្នុងឈុត ហែលទឹក ត្រូវបានទទួលការចាប់អារម្មណ៍ជាខ្លាំង។
ជាក់ស្តែង បវរកញ្ញា មានវ័យ ២៤ឆ្នាំរូបនេះ បានដើរដោយទំនុកចិត្តលើស្បែកជើងកែងខ្ពស់ លោតទៅអមជាមួយនឹអ តន្ត្រីដ៏រស់រវើក។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនាងសម្តែងបានត្រឹមតែពាក់កណ្តាលនៃការប្រកួត នាង Kristina ត្រូវបានបង្ខំដោះពីស្បែកជើង ដែលធ្វើឱ្យនាងបន្តដោយជើងទទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីឧបទ្ទវហេតុនោះ Kristina បានអោនចុះទៅ ដោះស្បែកជើងចេញ ដោយបានបន្តការដើរដោយជើងទទេរ ដោយបានបញ្ចប់ការសម្តែងដោយជោគជ័យ។ ក្នុងវីដេអូនោះដែរ ត្រូវបានគេ ចោតសួរថា តើមានរឿងអ្វីកើតឡើង បានជាបវរកញ្ញារូបនេះដើរលើឆាកដោះស្បែកជើងទៅវិញ?
តួយ៉ាង Kristina និងបេក្ខនារីចំនួន ៥៩រូប ទើបតែបានបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Grand International នៅទីក្រុងបាងកក ប្រទេសថៃ កាលពីយប់ថ្ងៃព្រហស្បតិ៍។ បេក្ខនារីបានឆ្លងកាត់ការប្រកួតឈុតរាត្រី និងឈុតហែលទឹកពីរផ្នែក និងបន្តទៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី។
យ៉ាងណាមិញ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Grand International នឹងប្រព្រឹត្តិទៅនៅល្ងាចថ្ងៃទី ៤ ខែធ្នូ ហើយនេះជាឆ្នាំទីប្រាំបួនហើយ បានមានការប្រកួតប្រព្រឹត្តទៅ ដែល Miss Grand ត្រូវបានគេចាត់ទុកជា រាប់ចូលជាកម្មវិធីប្រកួតប្រជែងសម្រស់ដ៏ធំបំផុតមួយក្នុងពិភពលោកដូច្នេះដែរ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]