រាជធានីភ្នំពេញ៖ ដៃគូបើកបរក្រុមហ៊ុន Grab កម្ពុជា ដែលមានពិការភាពនឹងទទួលបានអត្ថប្រយោជន៍ ដោយមិនយកកម្រៃជើងសារ រួមទាំងឱកាសរកប្រាក់ចំណូលបន្ថែមច្រើនជាងមុន ដើម្បីចូលរួមក្នុងអបអរការប្រារព្ធទិវាជនមានពិការភាពអន្តរជាតិឆ្នាំនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន Grab ដែលជាកម្មវិធីដំឡើងលើទូរស័ព្ទឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ បានកំពុងផ្តល់កម្មវិធីដល់ដៃគូបើកបរកម្ពុជា ដែលមានពិការភាពនូវកម្រៃជើងសារ 0% លើថ្លៃដឹកអ្នកដំណើរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ដៃគូបើកបរដែលមានពិការភាព។
ក្រុមហ៊ុន Grab កម្ពុជា ក៏កំពុងកែលម្អសម្ភារៈទំនាក់ទំនង ដើម្បីធ្វើឱ្យការគ្រប់គ្រងតម្លៃកាន់តែងាយស្រួល សម្រាប់ដៃគូបើកបររបស់ក្រុមហ៊ុន Grab កម្ពុជា។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Grab កម្ពុជា មានដៃគូបើកបរចំនួន ១៧ នាក់ ដែលមានពិការភាព (ពិការដៃ ជើង និងគថ្លង់) ហើយក្រុមហ៊ុនបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យកម្មវិធីរបស់ខ្លួនកាន់តែងាយស្រួល ដើម្បីធ្វើប្រតិបត្តិការដោយអនុញ្ញាតឱ្យដៃគូរបស់ពួកគេអាចផ្ញើសារដោយស្វ័យប្រវត្តិនូវទីតាំងផ្ទាល់របស់ពួកគេ ទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងសូម្បីតែប៉ូលីសក៏អាចទទួលបាននៅក្នុងករណីមានភាពអាសន្ន។
លោក ស៊ឹម វ៉ាននី ដៃគូបើកបរ ដែលជាមនុស្សថ្លង់បានឲ្យដឹងថា៖
លោក Corentin Rouxel នាយកគ្រប់គ្រងប្រចាំប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា បានឲ្យដឹងថា៖
គួររំលឹកឡើងវិញដែរថា នៅឆ្នាំ ២០១៩ ក្រុមហ៊ុន Grab កម្ពុជា បានបើកដំណើរការកម្មវិធី «Break The Silence» ដែលជាគំនិតផ្តួចផ្តើម ដើម្បីធ្វើឱ្យកម្មវធី Grab កាន់តែងាយស្រួលប្រើប្រាស់ និងពង្រីកឱកាស ដោយបើកឱកាសរកប្រាក់ចំណូលកាន់តែច្រើនសម្រាប់អ្នកគថ្លង់ និងជនមានពិការភាពការស្តាប់។ ក្រុមហ៊ុនបានធ្វើការជាមួយអង្គការអភិវឌ្ឍន៍មនុស្សថ្លង់ (DDP) ដើម្បីស្វែងយល់ អនុវត្ត និងតស៊ូមតិសម្រាប់ការពង្រីកឱកាស ដើម្បីគាំទ្រមនុស្សថ្លង់ និងជនមានពិការភាពការស្តាប់ឱ្យកាន់តែប្រសើរឡើង។
ជាងនេះទៅទៀត ក្នុងភាពជាដៃគូជាមួយអង្គការប្រឆាំងការជួញដូរមនុស្សដូចជា អង្គការ Liberty Shared Cambodia និងអង្គការបណ្តាញទូរស័ព្ទជំនួយកុមារនៅកម្ពុជា (Child Helpline Cambodia) Grab បានបើកវគ្គបណ្តុះបណ្តាលតាមប្រពន័្ធអនឡាញតាមរយៈកម្មវិធីដំឡើងលើទូរស័ព្ទរបស់អ្នកបើកបរ និងនៅក្នុងថ្នាក់រៀនដល់ដៃគូបើកបរ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះមហន្តរាយនៃការជួញដូរមនុស្ស និងទាសភាព។
សូមបញ្ចាក់ថា ទិវាជនមានពិការភាពអន្តរជាតិក្នុងឆ្នាំនេះ ក្រោមប្រធានបទ «តស៊ូដើម្បីសិទ្ធិក្នុងសម័យក្រោយកូវីដ»។
សម្រាប់ព័ត៌មានបន្ថែមអំពីផែនការពង្រីកកម្មវិធីនានារបស់ក្រុមហ៊ុន Grab និងការប្តេជ្ញាចិត្តបន្តរបស់ក្រុមហ៊ុនចំពោះប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័រ៖ www.grab.com/kh ឬ www.facebook.com/GrabKH៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]