ថៃ៖ កាលពីរាត្រីថ្ងៃទី ០២ ខែវិច្ឆិកាយប់មិញនេះ កម្មវិធីប្រកួតប្រជែងសម្រស់លំដាប់ថ្នាក់ពិភពលោក ដែលមានប្រទេសជាច្រើនមកចូលរួម គឺកម្មវិធី Miss Grand International 2021 បានរៀបចំឡើងនៅឯប្រទេសថៃជាច្រើនថ្ងៃណាស់មកហើយ។ ហើយបើរាប់មកដល់ពេលនេះក៏ឈានដល់វគ្គប្រកួតបឋម (Preliminary Show) ពោលគឺនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃផ្ដាច់ព្រ័ត្ររកឃើញម្ចាស់មកុដ។
ជាមួយគ្នានេះដែរ កាលពីយប់មិញនេះ បេក្ខភាពមកពីប្រទេសផ្សេងៗជាច្រើនសុទ្ធតែបានបញ្ចេញសមត្ថភាពដើរបង្ហាញខ្លួនលើឆាកដ៏ធំយ៉ាងជាក់ជាក់រៀងខ្លួន ដោយបានបង្ហាញទាំងឈុតរាត្រីស្រមោលស និងឈុតហែលទឹកស្អាតៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស បើក្រឡេកមកមើលពីការបង្ហាញខ្លួនរបស់ Miss Grand របស់ប្រទេសហុងកុងកាលពីយប់មិញ យើងឃើញថា នាង Sen Yang ពិតជាធ្វើបានល្អខ្លាំងមែនទែន ដោយនាងធ្វើការដើរបង្ហាញម៉ូតជាមួយឈុតស្រមោលសពណ៌ទឹកសមុទ្ររបស់នាង បានយ៉ាងទាក់ទាញ ស្វាហាប់ ពិសេសពេលបង្ហាញម៉ូតក្នុងឈុតហែលទឹកនាងក៏ដើរបោះជំហានបានលះៗល្អ មហាជនឃើញហើយសរសើរមិនដាច់ពីមាត់ ព្រោះកន្លងមក រាល់សកម្មភាពរបស់ Sen Yang ហាក់មើលទៅឡិកឡក់ និងកំប្លែងៗបន្តិចមែន ប៉ុន្តែនៅពេលដែលចូលដល់កម្មវិធីផ្លូវការបែបនេះនាងធ្វើបានល្អអ៊ីចឹង ពិតជាគួរឲ្យសរសើរតែម្ដង៕
ទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]