ផ្លែមនមានរូបរាងស្រដៀងផ្លែប្លែកបឺរី តែមានរសជាតិស្រដៀងផ្លែទំពាំងបាយជូ។ ផ្លែមនផ្ទុកសារធាតុចិញ្ចឹមល្អៗដែលផ្តល់គុណប្រយោជន៍ច្រើនដល់រាងកាយយើង។ តើផ្លែមនផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពយើង?
ផ្លែមនជាផ្លែឈើដែលមានជាតិទឹកច្រើន និងមានកាឡូរីទាប ព្រមទាំងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ វីតាមីន ជាតិរ៉ែ និងប្រូតេអ៊ីន។ សារៈប្រយោជន៍របស់ផ្លែមនមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ជំនួយដល់ការរំលាយអាហារ
ផ្លែមនជួយកាត់បន្ថយការទល់លាមក ហើមពោះ និងឈឺពោះ ដោយសារផ្លែមនផ្ទុកជាតិសរសៃច្រើនដែលជួយដល់ដំណើរការរំលាយអាហារ។ ប្រព័ន្ធរំលាយអាហារមានសុខភាពអាចល្អជួយឱ្យរាងកាយយើងមានសុខភាពល្អដែរ។
តាមការសិក្សារបស់វិទ្យាស្ថាន F. De Ritis និងសាកលវិទ្យាល័យ Catholic University of Sacred Heart នៅប្រទេសអ៊ីតាលីបានឱ្យដឹងថា អ្នកដែលបានបញ្ចូលផ្លែមនទៅក្នុងរបបអាហារប្រចាំថ្ងៃអាចស្រកគីឡូប្រហែល ១០% នៃទម្ងន់រាងកាយសរុបក្នុងរយៈពេលប្រហែល ៣ខែ។
២. ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
តាមការសិក្សាបានឱ្យដឹងថា សារធាតុមួយចំនួនដែលមាននៅក្នុងផ្លែមនពណ៌សមានប្រសិទ្ធភាពស្រដៀងនឹងថ្នាំព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ ២ ដែរ ព្រោះពួកវាជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
៣. ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ផ្លែមនមានផ្ទុកសារធាតុអាល់កាឡូអ៊ីត (alkaloids) ដែលជួយឱ្យកោសិកាម៉ាក្រូហ្វាហ្ស (Macrophages) ដែលជាកោសិកាឈាមសសកម្ម និងជំរុញឱ្យប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រឆាំងនឹងវីរុស ឬបាក់តេរី។ វីតាមីន C ដែលមាននៅក្នុងផ្លែមនក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។
៤. ជួយសម្រួលចរន្តឈាម
ផ្លែមនជួយគ្រប់គ្រងសម្ពាធឈាមដោយសារផ្លែមកមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែល អាចជួយពង្រីកសរសៃឈាម និងជួយពង្រឹងសុខភាពសរសៃឈាម។ ដូច្នេះ ចរន្តឈាមរត់បានល្អ ហើយឈាមអាចហូរទៅកាន់បេះដូង និងផ្នែកផ្សេងទៀតនៃរាងកាយដោយគ្មានការរាំងស្ទះ។
ម៉្សាងទៀតផ្លែមក៏ផ្ទុកប៉ូតាស្យូមដែលអាចជួយបន្ថយកាត់សម្ពាធឈាម និងជាតិដែកដែលជួយបង្កើនដល់ការផលិតកោសិកាឈាមក្រហម។
៥. ជំនួយបេះដូង
ផ្លែមនជួយពង្រឹងប្រព័ន្ធសរសៃប្រសាទ និងកាត់បន្ថយកូលេស្តេរ៉ូលអាក្រក់ដែលអាចជួយការពារបញ្ហាសរសៃឈាមបេះដូង កាត់បន្ថយហានិភ័យនៃការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ផ្លែមនក៏មានជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុ flavonoid និង polyphenols ដែលជួយសម្រួលដល់សុខភាពបេះដូង។
៦. ប្រឆាំងភាពចាស់
ផ្លែមនសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដែលជួយប្រឆាំងភាពចាស់ និងជួយឱ្យស្បែកភ្លឺថ្លាក្មេងជាងវ័យ។
៧. កាត់បន្ថយហានិភ័យនៃការកើតមហារីក
ផ្លែមនមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Resveratrol និង Anthocyanins (សារធាតុពណ៌របស់ផ្លែមន) ដែលអាចជួយការពារការកើតមហារីកដូចជា មហារីកពោះវៀនធំ មហារីកស្បែក មហារីកក្រពេញប្រូស្តាត និងមហារីកក្រពេញទីរ៉ូអ៊ីត។
៨. ជំនួយភ្នែក
ផ្លែមនមានផ្ទុកវីតាមីន A និងស័ង្កសី ដែលជួយពង្រឹងសុខភាពភ្នែក បំបាត់ការចុករួយភ្នែក និងការពារភ្នែកពីរ៉ាឌីកាល់សេរីដែលជាមូលហេតុធ្វើឱ្យភ្នែកចុះខ្សោយ។
៩. ជួយឱ្យឆ្អឹងរឹងមាំ
ផ្លែមនមានផ្ទុកកាល់ស្យូម វីតាមីន K និងជាតិដែក ដែលជាសារធាតុចិញ្ចឹមជួយបង្កើតជាលិកាឆ្អឹង និងឱ្យឆ្អឹងឱ្យរឹងមាំ។ សារធាតុចិញ្ចឹមទាំងនេះអាចការពារជំងឺពុកឆ្អឹង និងជំងឺរលាកសន្លាក់។
១០. ជំនួយសក់
ផ្លែមនអាចជួយថែរក្សាពណ៌សក់កុំឱ្យស្កូវមុនអាយុ និងធ្វើឱ្យសក់មានសុខភាពល្អ។
១១. ជំនួយថ្លើម
ផ្លែមនអាចចិញ្ចឹមច្រើន និងអាចជួយបន្សុទ្ធឈាមក្នុងថ្លើម ព្រមទាំងមានជាតិដែកដែលមានប្រយោជន៍ក្នុងការថែរក្សាសុខភាពថ្លើម។
ផ្លែមនមានអត្ថប្រយោជន៍ចំពោះសុខភាព តែយើងក៏ត្រូវកម្រិតការញុំាដែរ។ តាមការសិក្សារបស់សមាគមជំងឺទឹកនោមផ្អែមអាមេរិកបានឱ្យដឹងថា ការញុំាផ្លែមនច្រើនពេកអាចបណ្ដាលឱ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង និងបណ្តាលឱ្យមាន គ្រោះថ្នាក់។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]