អាហ្វ្រិកខាងត្បូង៖ មេរោគបំប្លែងថ្មី omicron មានសមត្ថភាពឆ្លងលឿនជាងមេរោគបំប្លែងដែលតា (Delta) ហើយប្រហែលជាមានសមត្ថភាព បីដងអាចឆ្លងទៅលើអ្នកដែលបានជាសះស្បើយពីកូវីដ១៩។  នេះបើយោងតាមការសិក្សាបឋមពីរនៅអាហ្វ្រិកខាងត្បូងក្នុងសប្តាហ៍នេះ។

ក្នុងនោះ បើតាមទិន្នន័យបឋមពីខេត្តចំនួនប្រាំបួន នៅអាហ្រ្វិកខាងត្បូងបង្ហាញថា មេរោគបំប្លែងថ្មី omicron បានឆ្លងលឿនជាងមេរោគដែលតា (Delta)។ នេះបើយោងតាមតួលេខសមាគមគំរូ Covid-19 អាហ្រ្វិកខាងត្បូងដែលបានចែករំលែកនៅលើ Twitter កាលពីថ្ងៃសុក្រនេះ ដោយសាលា London School of Hygiene & Tropical Medicine គំរូគណិតវិទ្យា Carl Pearson, ទោះបីជាទិន្នន័យនេះមិនត្រូវបានត្រួតពិនិត្យ ឬបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ក្រុមអ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូង ក៏បានប៉ាន់ប្រមាណ កាលពីថ្ងៃព្រហស្បតិ៍ថា មេរោគបំប្លែងថ្មី omicron មានសមត្ថភាពយ៉ាងហោចណាស់ ៣ ដង អាចឆ្លងទៅលើអ្នកដែលបានជាសះស្បើយពីការឆ្លងមេរោគកូវីដប្រភេទណាមួយក៏ដោយ ក្នុងនោះ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានលើកឡើង ពីហានិភ័យនៃអត្រានៃការឆ្លងមេរោគឆ្លងឡើងវិញលក្ខណៈទ្រង់ទ្រាយធំ ក្នុងអំឡុងពេលរលកចុងក្រោយរបស់ប្រទេសនេះ។

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ Forbes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]