បរទេស៖ កាលពីពេលថ្មីៗកន្លងទៅនេះ ជាងថតរូបជនជាតិចិនដ៏ល្បីឈ្មោះ និងសង្ហាម្នាក់ឈ្មោះថា Zhou Peng អាយុ ២៦ ឆ្នាំ បានបាត់ខ្លួនបន្ទាប់ពីចែករំលែកសំបុត្រអត្តឃាតនៅលើគណនី Weibo ដែលជាបណ្តាញសង្គមដ៏ពេញនិយមនៅក្នុងប្រទេសចិន និងបានបង្កជាការភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកលេងបណ្តាញសង្គមនោះផងដែរ។
យ៉ាងណាមិញ បួនថ្ងៃក្រោយមក ប៉ូលីសក្នុងខេត្ត Zhejiang ជាកន្លែងដែលលោក Zhou រស់នៅ និងធ្វើការ បាននិយាយថា ពួកគេបានរកឃើញសាកសពរបស់គាត់ ដែលបានស្លាប់ដោយសារតែការធ្វើអត្តឃាតខ្លួនឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃចុងក្រោយនៃជីវិតរបស់គាត់ ជាងថតរូបវ័យក្មេង និងដ៏សង្ហា លោក Zhou បានសរសេរសំបុត្រដ៏រំជួលចិត្តមួយដោយបានរៀបរាប់ពីកុមារភាព ដែលត្រូវបានក្រុមគ្រួសារបោះបង់ចោលនៅក្នុងខេត្ត Guizhou និងការបែកបាក់រវាងឪពុកម្តាយរបស់គាត់។
នៅក្នុងសំបុត្រនោះផងដែល Zhou បានរៀបរាប់លម្អិតអំពីរបៀបដែលគាត់ត្រូវបានគេធ្វើបាបនៅសាលា ដែលមិត្តភក្ដិរបស់គាត់បានហៅគាត់ថា "ស្រី" ឬ ខ្ទើយ ។ គាត់បាននិយាយថាជីវិតនៅសាលារបស់គាត់ "ពោរពេញទៅដោយការប្រមាថ ការឯកោ និងការគំរាមកំហែង"។ លោក Zhou បានសរសេរថា កាលខ្ញុំនៅក្មេង ខ្ញុំមើលទៅដូចក្មេងស្រីបន្តិច ប៉ុន្តែខ្ញុំស្លៀកពាក់ធម្មតា ហើយមិនយកតម្រាប់តាមមនុស្សស្រីទេ។ ការដែលរងពាក្យប្រមាថ និងមើលងាយពីសំណាក់មនុស្សនៅជុំវិញខ្លួននេះហើយ ដែលជាហេតុធ្វើឲ្យបុរសសង្ហារូបនេះ សម្រេចបញ្ចប់ជីវិតរបស់ខ្លួន។
រឿងរ៉ាវនៃការធ្វើអត្តឃាតដ៏ល្បីនេះ អាចជាមេរៀនផ្តាំផ្ញើដល់មនុស្សគ្រប់រូបថា មុននឹងនិយាយឬវាយតម្លៃនរណាម្នាក់ សូមគិតឲ្យបានច្បាស់ ព្យាយាមឲ្យតម្លៃទៅអ្នកដទៃ ព្រោះគេក៏មានតម្លៃ អ្នកក៏មានតម្លៃ៕
ប្រភពដកស្រង់៖ Zing New
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]