អ៊ីស្រាអ៊ែល៖ កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២១កន្លងទៅប៉ុន្មានថ្ងៃមុននេះ បវរកញ្ញាMiss Universe Cambodia ២០២១កញ្ញា ងិន ម៉ារ៉ាឌី បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ក្នុងគោលដៅឆ្ពោះទៅកាន់ប្រទេសអុីស្រាដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Universeលើឆាកអន្តរជាតិលើកទី៧០ផងដែរ។
ពិតណាស់ បន្ទាប់ពីទៅដល់ប្រទេសង៊ីស្រាអ៊ែល កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញអារម្មណ៍យ៉ាងរីករាយពោរពេញដោយផាពជឿជាក់ មិនឲ្យហ្វេនចាំគាំទ្រខកបំណងសូម្បីបន្តិចឡើយ។ ម្យ៉ាងវិញទៀត នាងអាចប្រើប្រាស់ភាសាអង់គ្លេង ដើម្បីប្រាស្រ័យទាក់ទងបានយ៉ាងល្អថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត អ្វីដែលគេកាន់តែចាប់អារម្មណ៍នោះ គេសម្លឹងឃើញបវរកញ្ញាចក្រវាឡកម្ពុជា២២០២១រូបនេះ តែងខ្លួនបានយ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញតែម្ដង។ យ៉ាងណាមិញ គ្រប់ឈុតសម្លៀកបំពាក់ដែលនាងបានស្លៀកសុទ្ធសឹងតែបានច្នៃឡើងយ៉ាងល្អឥតខ្ចោះ និងប្លែកជាងរាល់ឆ្នាំ ហើយម៉ូតនីមួយៗ ក៏មានអត្ថន័យទាក់ទងនឹងសម្លៀកបំពាក់ឈុតនាសម័យបុរាណផងដែរ។
គួរបញ្ជាក់ផងដែរថា អំឡុងពេលបញ្ចប់ការប្រកួតទួលបានមកុដភ្លាម កញ្ញា ងិន ម៉ារ៉ាឌី ធ្លាប់បានទទួលពាក្យរិះគន់លើរូបសម្ផស្សមិនស្អាត មានកម្ពស់ទាប ប៉ុន្តែពាក្យសម្ដីទាំងនោះមិនបានធ្វើឲ្យប៉ះពាល់ផ្លូវចិត្តនាងឡើយ ខណៈនាងដឹងពីតួនាទីខ្លួនឯង ដើម្បីត្រៀមខ្លួនតំណាងឲ្យស្រីខ្មែរទៅចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Universeលើកទី៧០នោះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]