ព័រតូ រីកូ៖ ពេលនេះ បវរកញ្ញាកម្ពុជា កញ្ញា ភុំ សោភ័ណ្ឌ បានទៅដល់ទឹកដីប្រទេស ព័រតូ រីកូ ដោយសុវត្ថិភាពហើយ នាពេលនេះ ក្នុងគោលបំណងដើម្បីចូលរួមកម្មវិធី Miss World 2021 លើកទី៧០។ នេះបើតាមការបញ្ជាករបស់សាមីខ្លួនបវរកញ្ញារូបនេះ នៅលើបណ្តាញសង្គម។ ក្នុងនោះ កញ្ញា ភុំ សោភ័ណ្ឌ បានចេញពីមាតុភូមិប្រទេសកម្ពុជា កាលពីថ្ងៃទី០២ ខែធ្នូ កន្លងទៅនេះ។
ក្នុងនោះ បើតាមសំណេររបស់បវរកញ្ញារូបនេះ បានបញ្ជាក់ដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានអានសាររបស់បវរកញ្ញារូបនេះរួច មហាជន ក៏ដូចជាអ្នកគាំទ្រ សម្តែងការគាំទ្ររំភើបញាប់ញ័រ និងលើកទឹកចិត្តរូបនាង មានតែពាក្យថា ស៊ូ មាតុភូមិយើង។
បវរកញ្ញារូបនេះ បានក្លាយជាកញ្ញាឯកទី២របស់កម្ពុជា ដែលនឹងត្រូវបង្ហាញសមត្ថភាព រូបសម្រស់ និងទេពកោសល្យនៅលើឆាកអន្តរជាតិ បន្ទាប់ពីកញ្ញា វី ស្រីវីន Miss World Cambodia 2019 ដែលធ្លាប់បានចេញទៅទៅប្រកួតកម្មវិធី Miss World 2019 ដែលបានធ្វើឡើងនៅចក្រភពអង់គ្លេសកន្លងទៅនោះ។ នាងនឹងយកឈុតតំណាងជាតិមានឈ្មោះ យក្សរាមសូរ យកទៅបង្ហាញនៅលើឆាក អន្តរជាតិនេះផងដែរ។ ភុំ សោភណ្ឌ ជាកូនអ្នកខេត្តតាកែវ នាងមានអាយុ ១៩ ឆ្នាំ កម្ពស់ ១៧០ ។ បច្ចុប្បន្ននាងកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចផ្នែករដ្ឋបាលសាធារណៈ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]