ភ្នំពេញ៖ ព្រឹត្តិការណ៍សហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF Suzuki Cup នឹងចាប់ផ្តើមប្រកួតក្នុងរយៈពេលដ៏ខ្លីខាងមុខនេះហើយ ដោយក្រុមជម្រើសជាតិកម្ពុជា ក៏បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី ដើម្បីត្រៀមប្រកួតរួចជាស្រេចផងដែរ។
យោងតាមកាលវិភាគចុងក្រោយ ដែលចេញផ្សាយដោយអ្នករៀបចំការប្រកួត ការប្រកួតដំបូងរបស់ កម្ពុជា នឹងប៉ះ ម៉ាឡេស៊ី នៅថ្ងៃទី 6 ធ្នូ 2021 ដែលការប្រកួតនេះមានផ្សាយបន្តផ្ទាល់ជាពិសេសតែមួយគត់តាមទូរទស្សន៍នៅកម្ពុជាដោយទូរទស្សន៍ ហង្សមាស HDTV និង រស្មីហង្សមាស HDTV។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញឈ្មោះកីឡាករដែលតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាក្នុងព្រឹត្តិការណ៍សហព័ន្ធកីឡាបាល់ទាត់អាស៊ាននេះមានដូចជា ចាន់ វឌ្ឍនាកា, កែវ សុខផេង, ប្រាក់ មុន្នីឧត្តម, សៀង ចន្ធា, មីន រតនៈ និង ច្រឹង ពលរដ្ឋ ជាដើម។
នៅក្នុងការប្រកួត AFF Suzuki Cup នេះ កម្ពុជាស្ថិតនៅក្នុងពូល B រួមជាមួយម្ចាស់ជើងឯកពីរសម័យកាល វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ។ ពូល A មានហ្វីលីពីន ថៃ មីយ៉ាន់ម៉ា សិង្ហបុរី និងជាមួយក្រុមឈ្នះក្នុងការប្រកួតវគ្គ Play-off ទីម័រខាងកើត។
គួរបញ្ជាក់ផងដែរថា ទូរទស្សន៍ ហង្សមាស HDTV និង រស្មីហង្សមាស HDTV បានទទួលសិទ្ធជាទូរទស្សន៍ក្នុងស្រុកតែមួយគត់ សម្រាប់ការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ លោកអ្នកអាចទស្សនាបានរាល់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង រស្មីហង្សមាស HDTV និងរាល់គ្រប់ការប្រកួតរវាងបណ្តាប្រទេសផ្សេងៗទៀត ទាំងនៅលើកញ្ចក់ទូរទស្សន៍ ទាំងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានីយទូរទស្សន៍ឈានមុខគេមួយនេះដូចគ្នា។
កុំខកខាន! រង់ចាំទស្សនា និងគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងកាប្រកួតដណ្តើមពានរង្វាន់ AFF Suzuki Cup នេះទាំងអស់គ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]