រាជធានីភ្នំពេញ ៖ ពិតណាស់ ការប្រកួត Miss Grand International នៅប្រទេសថៃ សព្វថ្ងៃនេះ កំពុងតែស្ថិតនៅក្នុង ដំណើរការនៃការប្រកួតប្រជែង ក្នុងនោះ បវរកញ្ញា ប៉ូគឹមថេង សុតធីតា ជាបវរកញ្ញាតំណាងប្រទេសកម្ពុជា ចូលរួមការប្រកួតឆាកអន្តរជាតិមួយនេះ។
យ៉ាងណាមិញ កាលពីយប់ថ្ងៃទី ០៤ ធ្នូកន្លងផុតទៅថ្មីៗនេះ ការប្រកួតថ្នាក់អន្តរជាតិមួយនេះ បានដល់វគ្គផ្តាច់ព្រ័ត ស្វែងរកម្ចាស់មកុដនិងជ័យលាភី សម្រាប់ឆ្នាំ២០២១នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ បើក្រឡេកមកលទ្ធភាពបេក្ខនារីតំណាងកម្ពុជា ក៏ធ្វើឲ្យមហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលនិងមានមោទនភាពជាខ្លាំង ចំពោះរូបនាង ខណៈឆ្នាំនេះ អាចបំបែកកំណត់ត្រារបស់កម្ពុជា ដែលអាចឈានជើងចូលក្នុងកំពូលទាំង១០ ដែលឆ្នាំមុននេះ កម្ពុជាក៏បានឈានជើងចូលក្នុង Top20 ដែលលទ្ធភាពទាំងពីរនេះ សុទ្ធតែ បញ្ជាក់ថា វិស័យបវរកញ្ញានៅកម្ពុជា កំពុងតែរីកចម្រៀងហើយ ចំណែកឯ ម្ចាស់មកុដ បានទៅបេក្ខនារីតំណាងប្រទេសវៀតណាម។
ទន្ទឹមនឹងនេះ បើក្រឡេកទៅមើល បងប្អូនខ្មែរពិតជា សម្តែងអារម្មណ៍រំភើបនិងរីករាយខ្លាំង ក្រោយពេល បេក្ខនារីរូបនេះ ត្រូវមហាជនដឹងច្បាស់ថា ប្រឹងអស់សមត្ថភាពនិង មានសមត្ថភាព ដើរបង្ហាញម៉ូតម្តងៗគឺពោរពេញដោយទំនុកចិត្ត និងភាពជឿជាក់ដែរ ធ្វើឲ្យរូបនាង កាន់តែទាក់ទាញខ្លាំងឡើង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]