ថៃ៖ នៅតែជារឿងដែល មហាជនជាច្រើន តាមដាន ចំពោះដំណឹងនៃការបែកគ្នា របស់គូស្នេហ៍តារាប្រុសស្រីដ៏ល្បីនៅក្នុងវិស័យសិល្បៈ រវាង លោក Weir និង Bella បន្ទាប់ពីខាងស្រី បានផ្តល់បទសម្ភាសន៍បញ្ជាក់យ៉ាងច្បាស់ៗ ពីឋានៈរបស់អ្នកទាំងពីរ ប្រែមកជាបងប្អូនដ៏ល្អ ដែលបារម្ភពីគ្នាទៅវិញទៅមក។

ដោយឡែក សម្រាប់តារាប្រុស Weir ក៏មិនខុសគ្នាអ្វីដែរ ដែលបានធ្វើឲ្យមហាជន នៅតែរង់ចាំស្តាប់រឿងរ៉ាវ ចេញពីមាត់របស់តារាប្រុសរូបនេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនបានផ្ទុះឡើង ជាមួយ​នឹង​បញ្ហា ​ដែល​មាន​មនុស្ស​ស្រី​ ជាប់​ពាក់ព័ន្ធ​ និងត្រូវសង្ស័យថា ជា​ដៃ​ទី​៣ ជាបន្តបន្ទាប់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ លោក Weir ស្រាប់តែមានសកម្មភាពដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅក្នុង Instagram Story ដោយបានបង្ហាញរូបភាព Selfie ជាមួយសុនខ និងបានផ្ញើស្នាមញញឹមដ៏ស្រស់ស្រាយ ជាមួយនឹងសារសរសេរថា ៖

Weir

យ៉ាងណាមិញ ក្រោយពីឃើញសារមួយនេះហើយ មហាជន​ជាច្រើនអាចស្ងប់ចិត្តបាន ព្រោះ បើ​ទោះ​ជា​មាន​ព័ត៌មាន​ចចាមអារ៉ាមមិនល្អក្ដី តែ លោក Weir នៅតែអាចបង្ហាញពីស្នាមញញឹម ពោរពេញដោយភាពរីករាយ បន្ទាប់​ពី​បែក​បាក់​ជាមួយគូស្នេហ៍បណ្ដូលចិត្ត ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Weir 
Weir 
Weir 
Weir និង Bella
Weir និង Bella
Weir
Weir

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]