បាត់ដំបង៖ នេះបានតាមគណនីមួយ បានចុះផ្សាយ រាយការណ៍មកថា បុរសជាភេទទី៣ម្នាក់ បានបង្កេីតគណនីហ្វេសប៊ុកបង្ហោះរូបភាពបន្លំជាស្រីស្អាតឆាតទាក់ទង សុំស្នេហ៍និងមេីលរូបភាពល្វែងក្រោមរបស់ជនរងគ្រោះហេីយលួចថតទុកដេីម្បីគំរាមទារប្រាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់។
មូលហេតុដែលឈានដលការឃាត់និងនាំខ្លួនបែបនេះ ជនសង្ស័យខាងលេីបានធ្វេីសកម្មភាព ប្រេីប្រាស់គណនីហ្វេសប៊ុក ឈ្មោះ «Bona ta momo» ដាក់រូបស្រីស្អាតប្រមាណជាងមួយឆ្នាំកន្លងមកហេីយ រហូតដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ ជនសង្ស័យខាងលេី ប្រេីល្បិចទាក់ទងគ្នាតាមឆាត និងបានសួរទៅកាន់ជនរងគ្រោះថា ចង់មេីលផ្នែកខាងក្រោមទេ បេីចង់មេីលជនរងគ្រោះត្រូវដោះខោអាវចេញពីខ្លួនទាំងអស់ ហេីយជនសង្ស័យក៏បានថតរូបជនរងគ្រោះរក្សាទុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយមក មកជនស័្សយរូបនេះបានគំរាមទារប្រាក់ពីជនរងគ្រោះ ឈ្មោះ រ .វ ភេទប្រុស មានទីលំនៅ ក្នុងខេត្តបាត់ដំបង សរុបជាទឹកប្រាក់ប្រហែលចន្លោះ ពី ៤,០០០ដុល្លា ទៅ ៥,០០០ដុល្លា ជាថ្នូរថានឹងមិនផ្សព្វផ្សាយរូបភាពនេះ ទេ តែបេីមិនបានប្រាក់ទេ រូបគេនឹងផ្សព្វផ្សាយជាសាធារណ:នូវរូបភាពអាក្រាតរបស់ជនរងគ្រោះ។
ដោយមិនអាចទ្រាំរស់នៅក្រោមការគំរាមកំហែងរបស់ជនសង័្សយខាងលេីបាន ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលដេីម្បីស្វែងរកជនសង័្សយខាងលេី យកមកអនុវត្តតាមច្បាប់ ដោយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងកសាងសំណុំរឿង ស្វែងរកចាប់ខ្លួនរហូតដល់ខេត្តស្វាយរៀងតែម្តង៕
ប្រភព៖ Ses samut
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]