ចិន៖ ថ្មីៗនេះ តារាស្រីល្បីឈ្មោះ Fan Bingbing បានបង្ហាញខ្លួនសាជាថ្មី ដែលធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល ព្រោះ នេះគឺ​ជា ​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ ដែល​រូបនាង​មាន​ឱកាសអាច​ចូល​រួម​ បន្ទាប់​ពី​ត្រូវ​បាន​ដាក់​កំហិត​ ជា​ច្រើន​ខែ។

មិនត្រឹមតែប៉ុណ្ណោះ ការបង្ហាញខ្លួនលើកនេះ Fan Bingbing ហាក់មិនធ្វើឲ្យអ្នកទស្សនាខកបំណងនោះទេ ដែលបានមកជាមួយនឹង ការតុបតែងមុខយ៉ាងស្រស់ស្អាត ជាមួយនឹងសក់ខ្មៅត្រង់វែង ជួយបង្កើនសម្រស់ឲ្យកាន់តែមានភាពក្មេងជាងវ័យ ក្នុងវ័យ ៤០ ឆ្នាំរបស់នាង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត នៅពេលដែល នាងបានតែងខ្លួននៅក្នុងឈុតពណ៌លឿងដ៏ភ្លឺចែងចាំង បង្អួតសម្រស់ធម្មជាតិរបស់ខ្លួនហើយ ក៏ទទួល​បាន​ការ​សរសើរ​ពី​ទស្សនិកជនយ៉ាងខ្លាំង ទៅលើភាពឆើតឆាយ លាយឡំជាមួយនឹងភាពសិចស៊ី ព្រមទាំងជាទីពេញចិត្តពីហ្វេនៗជាច្រើន ថែមទៀត៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]