រាជធានីភ្នំពេញ ៖ ពិតណាស់ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានសោយទិវង្គត កាលពីថ្ងៃទី ២៨ វិច្ឆិកា កន្លងទៅថ្មីៗនេះ នៅប្រទេសបារាំង ចំណែកព្រះសព សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងយាងដង្ហែ មកដល់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ ថ្ងៃត្រង់ តាមយន្តហោះពិសេស ជាមួយគ្នានេះ កម្ពុជាក៏បានកំណត់ថ្ងៃទី ៨ធ្នូ ជាថ្ងៃកាន់មរណទុក្ខរបស់ទ្រង់ផងដែរ។
យ៉ាងណាមិញ សម្តេចក្រុមព្រះ ក៏នៅមានបុត្រាពៅ ដែល ជឿជាក់ថា បងប្អូនខ្មែរភាគច្រើន មិនសូវបានឃើញព្រះភ័ក្រ្តទ្រង់ឡើយ មើលទៅព្រះជន្មនៅតិចនៅឡើយ រីឯព្រះភ័ក្រ្តវិញ ស្រស់ប្រិមប្រិយ ដែលត្រូវមហាជនខ្មែរ រំពឹងថា កាត់តាមព្រះមាតាខ្លាំង។ ពិតណាស់ បុត្រាពៅជាបុត្រ របស់សម្តេចក្រុមព្រះ និងអ្នកម្ខាង អ៊ុក ផល្លា ដែលបានសោយទិវង្គត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្នុងដំណើរដង្ហែសម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងទៅសំណេះសំណាលនិងសួរសុខទុក្ខ ជាមួយប្រជានុរាស្ត្រក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ២០១៨។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា សម្តេចក្រុមព្រះ និង អ្នកម្ខាង អ៊ុក ផល្លា មានបុត្រា២អង្គ ដោយបុត្រច្បងគឺ ព្រះនរោត្តមសុធារិទ្ធ ប្រសូតក្នុងឆ្នាំ២០០៣ និងបុត្រាពៅ ព្រះនាម នរោត្តម រណវង្ស ប្រសូតក្នុងឆ្នាំ ២០១១។
នេះបើយោង តាមការបង្ហាញរូបភាព និងសំណេរ ក្នុងទំព័រផ្លូវការរបស់ «ក្រុមព្រះសុរិយា» ដែលរូបថតនោះ ថតកាលពីឆ្នាំ២០២១ រវាង លោកប្រធានក្រុមព្រះសុរិយា និងព្រះអង្គម្ចាស់ក្សត្រា នរោត្តម រណវង្ស ក្នុងព្រះពិធី ចម្រើនព្រះជន្ម សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស់ នាភូមិគ្រឹះ ឧកញ៉ា លឹម លាង ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]