រាជធានីភ្នំពេញ ៖ នរណាមិនស្គាល់ អតីតតារាចម្រៀង រ៉េត ធីតា ហៅ តាតា ម្ចាស់បទ«ដើរវ៉ៃ» ផ្ទុះការគាំទ្រខ្លាំង កាលពីជាង ១០ឆ្នាំមុននេះ ដែលទៅណាមកណា តែងឮគេឯង ចាក់បទនេះ ពេញទឹកពេញដី ផ្ទុយទៅវិញ បែរជាក្រោយមក បាត់ដំណឹងរូបនាងស្ងាត់ឈឹងពីវិស័យសិល្បៈ។
ជាមួយគ្នានេះ មហាជនជាច្រើន ភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញ តារាស្រីរូបនេះ និយមកាត់តផ្ទៃមុខខ្លួននឹង ដងខ្លួនតុក្កតា មិនតែប៉ុណ្ណោះ រូបនាងតែងហៅខ្លួនឯងជា ព្រះនាង ដែលធ្វើឲ្យ បណ្តាអ្នកគាំទ្ររូបនាង សង្ស័យថា បច្ចុប្បន្ននេះ រូបនាងកំពុងតែមានបញ្ហាអ្វីម្យ៉ាងជាក់ជាមិនខាន ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយផ្អើលថា តាតា ក្រោយបាត់មុខពីសិល្បៈជាង១០ឆ្នាំ ស្ទើរក្លាយជាមនុស្សផ្សេង លើសពីនេះទៅទៀត មិនសូវបានឃើញមុខមាត់ពិតប្រាកដឡើយ ដោយជាក់ស្តែង និយមការកាត់ត ដែលធ្វើឲ្យមហាជន ហាក់ស្រមៃមិនចេញពីរូបសម្បត្តិរូបនាងសព្វថ្ងៃឡើយ ផ្ទុយទៅវិញ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ ពេលនេះ អតីតតារាស្រី តាតា ស៊ូទម្លាយមុខមាត់ខ្លួនពិតៗចំៗប្លង់តែម្តង ដែលមើលទៅ នៅតែស្រស់ស្អាត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]