ភ្នំពេញ៖ អ្នកស្រលាញ់ និងគាំទ្រវិស័យបាល់ទាត់ ប្រាកដជាទន្ទឹងរង់ចាំព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2020 ដែលជាកម្មវិធីប្រកួតជម្រើសជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ អ្វីដែលភ្ញាក់ផ្អើល ក្រុមហ៊ុនផលិតស្មាតហ្វូនឈានមុខ OPPO ដ៏ល្បីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក៏បានបោះជំហានបង្ហាញខ្លួនក្នុងការចុះកិច្ចព្រមព្រៀងសហការគ្នាលើកដំបូង លើសង្វៀនប្រកួតកីឡាបាល់ទាត់ AFF Suzuki Cup 2020 នេះផងដែរ ដើម្បីផ្សព្វផ្សាយម៉ាកផលិតផលលើវេទិកាប្រកួត ឬឆាកអន្តរជាតិ ព្រមទាំងដាក់ឈ្មោះកីឡាល្អប្រចាំការប្រកួតថា «OPPO Man of the Match» ដែលអាចនិយាយបានថានេះគឺជាយុទ្ធសាស្រ្តរបស់ OPPO ក្នុងការបង្កើនថាមពលខាងវិស័យកីឡាបាល់ទាត់ ដើម្បីជាផ្នែកមួយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ និងបង្កើននូវឥទ្ធិពល Brand របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈកិច្ចព្រមព្រៀងសហការនេះផងដែរ ប្រ៊េន OPPO នឹងត្រូវបានដាក់តាំងបង្ហាញនៅ តាមផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មជុំវិញទីលានបាល់ទាត់ រាល់ការប្រកួតក្នុងព្រឹត្តិការពានរង្វាន់ AFF Suzuki Cup 2020 នេះផ្ទាល់តែម្តង។
ដោយឡែកកាលពីឆ្នាំ២០១៨ OPPO ក៏ទទួលជោគជ័យខ្លាំង លើការសហការជាមួយតារាបាល់ទាត់ឆ្នើមប្រចាំប្រទេសប្រេស៊ីលគឺ Neymar, ហើយក្រៅពីនេះក៏បានសហការជាមួយក្រុម FC Barcelona, The International Cricket Council (ICC), Roland Garros, Wimbledon, The Africa Cup and The Boston Marathon។ ចុះសម្រាប់ឆ្នាំនេះ តើអ្នកត្រៀមខ្លួនទស្សនាការប្រកួត AFF Suzuki Cup 2020 ឬនៅ ? ហើយត្រៀមស្មាតហ្វូនដែលអាចទស្សនាការប្រកួតបានយ៉ាងរលូនឬនៅ ?
នេះនែ៎ OPPO A95 ស៊េរីថ្មីត្រកូល A បង្កប់ដោយសមត្ថភាពខ្លាំង និងលក្ខណៈសម្បត្តិល្អជាងគេ បើធៀបជាមួយស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ ដោយ OPPO A95 អាចជួយកំដរការកម្សាន្តរបស់លោកគ្រប់ពេលវេលា ជាមួយនឹង RAM 8GB & ROM 128GB ហើយអាចធ្វើការបន្ថែមទំហំ RAM ដល់ទៅ 5GB ដែល RAM សរុបមានរហូតដល់ទៅ 13GB ធ្វើឲ្យដំណើរការទូរស័ព្ទរលូន ជាមួយនឹងអេក្រង់ទម្លុះ AMOLED ការពារភ្នែកដែលអាចឲ្យអ្នកទស្សនាការផ្សាយបន្តផ្ទាល់បានយ៉ាងរីករាយ។ លើសពីនេះ ក៏លែងបារម្ភទូរស័ព្ទឆាប់អស់ថ្ម ឆាប់ឡើងកម្តៅ ចំណាយពេលសាកយូរដែរ OPPO A95 បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន 33W ចំណាយពេលតែ ៣០ នាទីទទួលបានថាមពលថ្មដល់ទៅ ៥៤% ធ្វើឲ្យអ្នកទស្សនាបានយ៉ាងរលូន និងមិនធ្វើឲ្យលោកអ្នកខកខានទស្សនាការប្រកួតឡើយ។ អ្វីដែលកាន់តែពិសេស ប្រិយមិត្តអាចចូលរួម Comment គាំទ្រលើកទឹកចិត្តដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជា នៅ ក្នុងផេគហ្វ៊េសប៊ុក OPPO នឹងមានឱកាស ឈ្នះបាល់ពី AFFSuzukiCup2020 ដែលមានហត្ថលេខាកីឡាករជម្រើសជាតិគ្រប់ប្រទេសពីការប្រកួត AFF Suzuki Cup 2020 ដោយធ្វើតាមលក្ខខណ្ឌខាងក្រោម៖
- ចុច Like / Follow ផេគ OPPO (KH)
- Comment ពាក្យជូនពរ ហើយចែករំលែកផុសមួយនេះជាសាធារណៈ
- រើសយកអ្នកធ្វើគ្រប់តាមលក្ខខណ្ឌ ហើយយកមកចាប់ផ្សងសំណាង តាមរយៈការ Random
- ចាប់ផ្តើមលេងពីថ្ងៃទី០៥ ដល់៣១ ធ្នូ ២០២១។ ប្រកាសឈ្មោះអ្នកឈ្នះនៅ ថ្ងៃទី០៤ មករា ២០២១។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ AFF Suzuki Cup 2020 នឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅលើទឹកដីនៃប្រទេសសង្ហឹបុរី ដែលមានបណ្តាប្រទេសក្នុងតំបន់អាស៊ានចូលរួមប្រកួត ដោយក្នុងនោះក៏មានប្រទេសកម្ពុជាចូលរួមផងដែរ ដោយពាននេះកម្ពុជាស្ថិតនៅពូល B ផងដែរ។
ហើយខាងក្រោមនេះគឺជាកម្មវិធីប្រកួតក្នុងពូល B របស់កម្ពុជាគឺ៖
កម្ពុជា
ប៉ះ ម៉ាឡេស៊ី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៤:៣០ នាទី (ម៉ោងនៅ កម្ពុជា)
កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧:០០ យប់ (ម៉ោងនៅ កម្ពុជា)
កម្ពុជា ប៉ះ ឡាវ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧:០០
នាទី ( ម៉ោងនៅ កម្ពុជា )
កម្ពុជា ប៉ះ វៀតណាម ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទី (ម៉ោងនៅ កម្ពុជា)
៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]