ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia បានសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌល FWD Digital Academy ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មីមួយសម្រាប់ក្រុមការងារផ្នែកលក់របស់ខ្លួន និងកម្មវិធី E-Gen Kid ដែលជាកម្មវិធីផ្សារភ្ជាប់ជាមួយអតិថិជន ដែលផ្ដល់ជូននូវវគ្គជំនាញ និងលែ្បងកម្សាន្តសម្រាប់កុមារ ព្រមទាំងក្រុមគ្រួសាររបស់អតិថិជនផងដែរ។
FWD Digital Academy ផ្តោតសំខាន់លើការបណ្ដុះបណ្ដាលក្រុមការងារផ្នែកលក់ពីចំណេះដឹង ក្នុងការប្រឹក្សាពីផែនការហិរញ្ញវត្ថុ និងការអនុវត្តជាក់ស្តែងក្ នុងវិស័យធានារ៉ាប់រងអាយុជីវិត។រាល់ខ្លឹមសារដែលមានក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនេះ នឹងជួយឲ្យក្រុមការងារផ្នែកលក់ទាំងអស់យល់ច្បាស់ពីផលិតផលថ្មីៗរបស់ក្រុមហ៊ុន កាលវិភាគនៃវគ្គបណ្តុះបណ្តាល និងបច្ចេកទេសប្រឹក្សាយោបល់ ដែលនឹងធ្វើឱ្យពួកគាត់យល់កាន់តែច្បាស់អំពីទីផ្សារ និងផ្ដល់សេវាកម្មកាន់តែប្រសើរជូនដល់អតិថិជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សFWD Digital Academy និងកម្មវិធីសម្រាប់បណ្តុះបណ្តាលទាំងអស់ត្រូវបានអនុញ្ញាត និងទទួលស្គាល់ពីនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) និងសមាគមធានារ៉ាប់រងកម្ពុជា (IAC)។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន FWD Cambodia បានផ្ដល់បន្ថែមនូវវគ្គបណ្ដុះបណ្ដាលអំពីភាពជាអ្នកដឹកនាំដែលមានឈ្មោះថា «ភាពជាអ្នកដឹកនាំប្រកបដោយចីរភាពក្នុងសម័យឌីជីថល។» វគ្គបណ្ដុះបណ្ដាលនេះត្រូវបានផ្ដល់ជូនសម្រាប់តែអតិថិជនរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។
E-Gen Kid គឺជាផ្នែកមួយនៃកម្មវិធីផ្សារភ្ជាប់ជាមួយអតិថិជនរបស់ក្រុមហ៊ុន FWD Cambodia។ កម្មវិធីនេះផ្ដល់ជូននូវសកម្មភាពអប់រំបែបកម្សាន្តដ៏សម្បូរបែបសម្រាប់បុត្រធីតារបស់អតិថិជន ។ កម្មវិធីទាំងនេះរួមមានបច្ចេកវិទ្យាសម្រាប់កុមារ ភាពរីករាយជាមួយការច្នៃប្រឌិត កម្មវិធីសម្រាប់គ្រួសារ ហ្គេម Kahoot ការនិទានរឿង និងការរៀនធ្វើម្ហូបជាដើម។ រាល់អតិថិជនរបស់ក្រុមហ៊ុន FWD Cambodia ទាំងអស់អាចចុះឈ្មោះសម្រាប់កូនៗបាន។
លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia មានប្រសាសន៍ថា៖
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.fwd.com.kh
អាសយដ្ឋានទំនាក់ទំនងសម្រាប់សារព័ត៌មាន
លោក តារា សៅយុទ្ធនា
+85511 759 964
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]