ថៃ៖ សួនទឹកកកមួយកន្លែងនៅ ប្រទេសថៃ Frost Magical Ice of Siamខេត្តផាតាយ៉ា គឺជាសួនទឹកកធំជាងគេបង្អស់នៅ ក្នុងទ្វីបអាសុី ដែលមាននិងខាងក្នុងមានរូបចម្លាក់ទឹកកកជាច្រើនទៀតផងដែរ។
ដោយឡែក សួនទឹកកកនេះ មានទីតាំងនៅ ជាប់កសិដ្ឋានចិញ្ចឹមចៀមប៉ាតាយ៉ា នៅផ្ លូវលេខ 36 ក្បែរផ្លូវប្រសព្វជាមួយផ្លូវហាយវេឈុនបូរី ប៉ាតាយ៉ា (ផ្លូវហាយវេលេខ ៧) ក្នុងសង្កាត់ណងផ្លាឡៃ ស្រុក បាងឡាំង ។ មានចម្ងាយពីប៉ាតាយ៉ាគឺប្រហែល ១៥ គីឡូម៉ែត្រ។ ទីតាំងមួយនេះមានទំហំធំដល់ទៅ ៣០,០០០ ម៉ែត្រការ៉េ ដែលទីតាំងនេះអាចធ្វើឱ្យអ្នកទទួលបានអារម្មណ៍ប្លែកដូចនៅ តំបន់ទឹកកកធម្មជាតិមួយអញ្ចឹង ដោយទីតាំងខាងក្នុងទាំងអស់បានរៀបចំបានយ៉ាងមានរបៀបរៀបរយ មានក្បាច់រចនា និងកន្លែងកម្សាន្តផ្សេងៗជាច្រើនសម្បូរបែបដូចខាងក្រោម៖
១.ទីតាំងនៅ ខាងក្រៅ ព្រៃហិមពាន្ត (Himmapan Forest)
នៅ ផ្នែកខាងក្រៅ អ្នកនឹងឃើញផ្ទាំងរូបចម្លាក់ខ្សាច់ ពណ៍ស មើលទៅ ដូចជាធ្វើពីព្រឹលទឹកកកអញ្ចឹង ចំណែកពេលយប់វិញគេនឹងដាក់ភ្លើងពណ៍ឱ្យភ្លឺនៅ តាមរូបចម្លាក់ និងដើមឈើទាំងនេះ។
ទីតាំងនេះត្រូវបានដាក់ឈ្មោះ ថា Himmapan ហិមពាន្ត ដោយបានយកលំនាំតាមនៅ ក្នុងទេវកថាពុទ្ធសាសនា និងហិណ្ឌូ ព្រៃជុំវិញភ្នំព្រះសុមេរុ ដែលជាមជ្ឈមណ្ឌលនៃចក្រវាឡ។ ដោយនៅ ក្នុងព្រៃគឺមានសត្វទេវកថាទាំងនេះ ដើមឈើ និងរួមទាំងរុក្ខជាតិជាច្រើនទៀតផងដែរ។
២. ផ្នែកខាងក្នុងDomeទឹកកក
ផ្នែកខាងក្នុងនេះដែលហៅ ថា Domeទឹកកក ខាងក្នុងនេះមានសីតុណ្ហភាពត្រជាក់ខ្លាំងណាស់ ដោយសីតុណ្ហភាពគឺទាបជាងសូន្យ និងមានរូបចម្លាក់ទឹកកកនៃខ្លាឃ្មុំប៉ូល សត្វភេនឃ្វីន និងផ្ទះទឹកកក ដែលជាផ្ទះព្រិលរបស់ប្រជាជន អេស្ដីម៉ូ(អម្បរមនុស្សមួយក្រុម រស់នៅ ទ្វីបអាមេរិកខាងជើង)។ នៅ ក្នុងសីតុណ្ហភាព -១០ អង្សាសេ អ្នកក៏នឹងបានឃើញរបស់របរមួយចំនួនផងដែរ ដូចជាតុកតុកដែលឆ្លាក់រូបទឹកកកផងដែរ។
ក្រៅ ពីនេះទៀត កន្លែងនេះក៏រំលេចភ្លើងពណ៍ព្រោងព្រាត ដែលធ្វើឱ្បរិយាកាសកាន់តែល្អមួយកម្រិតទៀត។ ភ្ញៀវដែលមកទស្សនាកម្សាន្តចូលចិត្តថតរូបសប្បាយៗ អង្គុយក្នុងរ៉ឺម៉កទឹកកក ឬផ្ទះទឹកកក និងថតរូបជាមួយមនុស្សព្រិល ឬលេងជិះពីលើស្លាយទឹកកកចុះមកក្រោម។ បន្ថែមពីលើនេះ អ្នកក៏អាចទទួលទានភេសជ្ជៈបានជាច្រើនមុខនៅ ក្នុងបារក្បែរនេះផងដែរ។
បន្ទាប់ពីបានលេងកម្សាន្តនៅ កន្លែងដែលត្រជាក់ទាំងនេះហើយ ភ្ញៀវទេសចរអាចកម្តៅ ខ្លួនឡើងវិញ ជាមួយតែក្តៅ ឬកាហ្វេក្តៅ នៅ ក្នុងភោជនីយដ្ឋាន។
៣.ម៉ោងចូលទស្សនា
បើករៀងរាលថ្ងៃ ចាប់ពីម៉ោង៩ព្រឹកដល់៩យប់។
ថ្ងៃចុងសប្តាហ៍ និងឈប់សម្រាកបុណ្យជាតិ កន្លែងនេះអាចនឹងមានការរវល់។
៤. តម្លៃចូលកម្សាន្ត
តម្លៃសំបុត្រចូលលេងទីនេះ គឺចែកជាបីនៃប្រភេទភ្ញៀវ
មនុស្សពេញវ័យ ៦០០បាត (ប្រមាណ១៨ដុល្លារ)
ក្មេង ៥០០បាត (ប្រមាណ១៥ដុល្លារ)
កូនក្មេង មិនគិតប្រាក់
ស្តង់ដា៖ ក្មេងមានកម្ពស់ ០,៩០ ទៅ ១,៤០ ម៉ែត្រ
កូនក្មេង ក្រោម ០,៩០ ម៉ែត្រ
ករណីដែលមានកម្ពស់ខ្ពស់ជាងនេះអាចគិតប្រាក់ចូលកម្រិតបន្ទាប់។
យ៉ាងណាមិញ ចំពោះស្បែកជើង ស្រោមដៃ អាវរងារ យើងអាចជួលបាននៅ ច្រកចូលទៅ ខាងក្នុង៕
សូមចូលទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]