ចិន៖ មកទល់នឹងពេលនេះ ជីវិតអាពាហ៍ពិពាហ៍ដែលបញ្ចប់ជាផ្លូវការ រវាង តារាស្រី Zhao Liying និង អតីទស្វាមី Feng Shaofeng នៅតែធ្វើឲ្យមហាជនសោកស្ដាយចំពោះទំនាក់ទំនងមួយនេះ ហើយបន្ទាប់ពី បានចែកផ្លូវគ្នាដើររៀងខ្លួនហើយ អ្នកទាំងពីរក៏បានបង្ហើបថា នឹងចិញ្ចឹមកូនជាមួយគ្នា ប៉ុន្តែ នៅពេលនេះកូនប្រុសរបស់អ្នកទាំងពីរ កំពុងតែស្ថិតនៅគ្រួសារខាងឪពុក ។ 

ដោយឡែក ទាក់ទងនឹងកូនប្រុសរបស់អតីតប្ដីប្រពន្ធគូនេះ ស្រាប់តែមានទំព័រដ៏ល្បី BJH បង្ហាញពីអត្ថបទមួយ និងបានលាតត្រដាងថា នៅក្នុងដំណើរការចិញ្ចឹម លោក Feng Shaofeng បានសន្យាខ្លួនឯងថា ខ្លួននឹងមិនបង្រៀនកូន ឱ្យលេងកីឡាមួយ ដែលជាការប្រណាំងឡាននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់តារាប្រុស​រូប​នេះផ្ទាល់ លោក​ធ្លាប់បាន​ចំណាយ​ពេល​ជាច្រើន​ក្នុង​ការ​រៀន​ប្រណាំង ចូល​រួម​ប្រកួត​ប្រជែង​ ដើម្បី​បំពេញ​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។ តែនៅពេលដែលបានក្លាយជាឪពុកគេហើយ លោកមិនចង់ឱ្យកូនប្រុសរបស់ខ្លួន ចូលរួមក្នុងសកម្មភាពដ៏គ្រោះថ្នាក់នេះទេ។

អ្វីដែលសំខាន់នោះគឺ ខាងប្រព័ន្ធ​ផ្សព្វផ្សាយមួយនេះ​ ថែមទាំង​បាន​លាតត្រដាងទៀត​ថា កាលពី ១០ ឆ្នាំមុន អតីត​ស្វាមី​របស់ Zhao Liying បាន​ជួប​ឧបទ្ទវហេតុ​ធ្ងន់ធ្ងរ ​ស្ទើរតែ​បាត់បង់​ជីវិត ទៀតផង តែទោះបីជា រូបលោក អាចរក្សាអាយុជីវិតរបស់ខ្លួនបានក៏ដោយ ប៉ុន្តែ វាបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ចិត្តគំនិតរបស់តារាសម្តែងរូបនេះ ទើបមិនចង់​ឱ្យ​កូន​រៀន​ប្រណាំង ចំពោះសកម្មភាពកីឡាមួយនេះ ផងដែរ។ 

យ៉ាងណាមិញ ខាងប្រភពដដែលនេះ ក៏បានលើកឡើងថា ការឃើញកូន មានសុខភាពល្អ និងធំធាត់ឡើង គឺជាបំណងប្រាថ្នារបស់ឪពុកម្តាយគ្រប់គ្នា ហើយប្រហែល​ដោយសារ​ តែធ្លាប់ឆ្លងកាត់​គ្រា​ដ៏​គ្រោះថ្នាក់ និង​លំបាក ទើបលោក Feng Shaofeng កាន់តែ​ព្រួយបារម្ភ​ចំពោះ កូនប្រុសរបស់ខ្លួន៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Feng Shaofeng
 Feng Shaofeng
Zhao Liying 
Zhao Liying និង Feng Shaofeng
Zhao Liying និង Feng Shaofeng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]