ថៃ÷កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយបានប្រកាសរកឃើញម្ចាស់មកុដបវរកញ្ញាហ្រ្គែនអន្តរជាតិប្រចាំឆ្នាំ២០២១ ដោយបានទៅលើបវរកញ្ញាវៀតណាម មហាជនជាច្រើនបាននាំគ្នាសាទរ ទន្ទឹមនឹងនោះ អ្នកគាំទ្រមួយចំនួនទៀតនៅប្រទេសថៃក៏បានបង្ហាញអារម្មណ៍សោកដ្តាយជាខ្លាំង ក្រោយបវរកញ្ញារបស់ខ្លួនមិនបានជាប់ឈ្មោះក្នុងវគ្គណាមួយនៃការប្រកួតស្របពេលដែលកម្មវិធីនេះធ្វើឡើង និងគ្រប់គ្រងដោយជនជាតិថៃ។
ជាក់ស្តែងយោងតាមគណនីយូធូបដ៏ល្បីរបស់របស់ថៃ ដែលមានអ្នកចុចទស្សនាដ៏ច្រើនលើសលប់ និងជាហ្វេនបវរកញ្ញាថៃមួយរូបបានបង្ហោះវីដេអូយំអោបបវរកញ្ញារបស់ខ្លួន ក្រោយពិធីករប្រកាសលទ្ធផលថានាងមិនបានជាប់កំពូលទាំង២០នាក់ឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា បវរកញ្ញាថៃនាង Indy Johnson បានរបូតចេញពីការប្រកួតដោយមិនទាំងបានជាប់Topណាមួយឡើយប៉ុន្តែបវរកញ្ញារូបនេះ ទទួលបានពានរង្វាន់កិត្តិយសផ្នែករ៉ូបរាត្រីស្រមោលសរស្អាតជាងគេ(Best Evening gown)៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]