ភ្នំពេញ៖ ជាការពិតណាស់ កាលពីថ្ងៃទី ៤ ខែ ធ្នូ កន្លងទៅនេះ កម្មវិធីប្រកួត Miss Grand International 2021 ដែលមានការចូលរួមពីបេក្ខភាពតំណាងប្រទេសជាច្រើន ក៏បានរកឃើញម្ចាស់ម្កុដ និងជ័យលាភីនៅក្នុងឆ្នាំនេះ ដែលបានទៅលើបេក្ខភាពតំណាងប្រទេសវៀតណាម ផងដែរ។
យ៉ាងណាមិញ បើទោះបីជាមិនបានអាចដណ្ដើមបាននូវជ័យលាភីម្ចាស់ម្កុដ ឬ ស្ថិតក្នុងលំដាប់រងណាមួយ តែសម្រាប់បេក្ខភាពតំណាងប្រទេសកម្ពុជា កញ្ញ្ញា ប៉ូគឹមថេង សុតធីតា ក៏បានធ្វើឲ្យមហាជនជាច្រើន ភ្ញាក់ផ្អើល និងសប្បាយរីករាយ ដែលអាចឈានចូលទៅក្នុង កំពូលទាំង ១០ នៅក្នុងការប្រកួតដ៏ស្វិតស្វាញមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើនក៏កាន់តែមាន ភាពពេញចិត្តទៅលើរូបនាង ជាមួយនឹងសមត្ថភាព ការដើរម៉ូតយ៉ាងមានទំនុកចិត្ត ព្រមទាំងមាន រូបសម្រស់ដ៏ស្រស់ស្អាត ទៀតផង ហើយជាពិសេស គ្រប់គ្នាកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការលើកឡើងមួយ ពីបវរកញ្ញាដ៏ស្រស់សោភារូបនេះ ខណៈពេលដែលនាងកំពុងជិតវិលត្រឡប់មកកាន់មាតុប្រទេសវិញ។
ក្នុងនោះដែរ នាងបាននិយាយថា នៅពេលដែលនាងត្រឡប់ទៅប្រទេសកម្ពុជាវិញ នាងនឹងលើកឡើងពីមតិគាំទ្រមួយទៀត ដែលបញ្ឈប់ពីការរើសអើង ដោយសារតែការរស់នៅ ជាមួយនឹងការរើសអើង គឺពិតជាមានការលំបាកខ្លាំង ហើយចំពោះការរើសអើងនេះ នាងក៏បានលើកឡើងទៅលើចំណុចមួយចំនួន ដែលាមានដូចជា ការរើសអើងភេទ ពណ៌សម្បុរ ក៏ដូចជា ជាតិសាសន៍ ជាដើម៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]