សេអ៊ូល៖ យោងតាមលោក Kukmin Ilbo ប្រជាជននៅទីក្រុងសេអ៊ូលបានរង់ចាំលើសពីពីរម៉ោង ដើម្បីធ្វើតេស្តរក កូវីដ ១៩។ មនុស្សជាច្រើនដែលសម្រេចចិត្តដើរចេញពីការចាំតម្រង់ជួរដើម្បីធ្វើតេស្ត អំឡុងពេលអាហារថ្ងៃត្រង់របស់ពួកគេ ដែលបានធ្វើឲ្យពួកគេមានការត្អូលត្អែលជាខ្លាំង ព្រោះតែមានមនុស្សជាច្រើនបានឈរតម្រង់ជួរ។

នៅខាងក្រៅកន្លែងធ្វើតេស្តនៅ  Songpa-gu មានអ្នកតម្រង់ជួរ ជាបន្ទាត់ដែលមានប្រវែងរហូតដល់កន្លះគីឡូដី។ ខ្សែបន្ទាត់នេះបានបង្កើតជារង្វង់ជុំវិញសណ្ឋាគារ ដែលមានទីតាំងនៅខាងក្រោយការិយាល័យក្នុងតំបន់ Songpa-gu

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា នៅថ្ងៃទី ៤ ខែធ្នូ ចំនួនករណីថ្មីនៃអ្នកឆ្លងកូវីដ ១៩ បានឈានដល់កម្រិតខ្ពស់បំផុតនៃតួលេខ ៥, ១៨២ ករណី ។ ដោយសារតែការកើនឡើងនេះ ត្រូវបានគេកំណត់ចំនួនមនុស្សអតិបរមា សម្រាប់ការជួបជុំឯកជននឹងមានចំនួន ៦ នាក់ នៅក្នុងក្រុង សម្រាប់រយៈពេល ៤ សប្តាហ៍ខាងមុខនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយមិនគិតពីមានការចាក់វ៉ាក់សាំងក៏ដោយ៕

ប្រភព៖ Allkpop

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]