សេអ៊ូល៖ តារាចម្រៀងសម្លេងផ្អែម Taeyang សមាជិកក្រុម BIGBANG និង តារាសម្តែង Min Hyo Rin បានស្វាគមន៍កំណើតកូនដំបូងរបស់ពួកគេ ដែលជាកូនប្រុស នេះបើតាមគេរាយការណ៍មក។
យោងតាមរបាយការណ៍ផ្តាច់មុខពី Hankook Ilbo ថ្មីៗនេះ Taeyang និង Min Hyo Rin បានស្វាគមន៍កំណើតកូនដំបូងរបស់ពួកគេដែលជាកូនប្រុស។ ក្មេងប្រុសនេះកើតមកមានសុខភាពល្អ ហើយ Taeyang បានក្លាយជាឪពុកដំបូងក្នុងក្រុម BIGBANG ជាផ្លូវការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រលប់ទៅខែកញ្ញា វាត្រូវបានគេប្រកាសថា Taeyang និង Min Hyo Rin កំពុងរំពឹងចង់បានកូនដំបូងរបស់ពួកគេ ហើយទាំង Min Hyo Rin និងភ្នាក់ងាររបស់នាង មិនបានបញ្ជាក់លម្អិតអំពីពេលវេលាដែលទារកនឹងមកដល់ ដើម្បីផ្តល់ភាពឯកជនខ្លះដល់គ្រួសារនោះទេ៕
តារាចម្រៀង Taeyang និងតារាសម្ដែង Min Hyo Rin បានជួបគ្នាជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ ក្នុងឈុតវីដេអូចម្រៀង «1AM» របស់ Taeyang ហើយពួកគេបានរៀបការនៅខែកុម្ភៈ ឆ្នាំ ២០១៨ ។ វាត្រូវបានប្រកាសកាលពីខែកញ្ញាថាពួកគេកំពុងរំពឹងថានឹងមានកូនដំបូងរបស់ពួកគេ។
អបអរសាទរ Taeyang និង Min Hyo Rin!
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]